ឆ្លងកាត់រយ:ពេល ៤ថ្ងៃ នៃការប្រកួតកីឡាចំបាប់ជើងឯកអាស៊ាន ឆ្នាំ២០២៣ កម្ពុជា ឈរ​នៅ​លេខ​២ ក្នុងចំណោម ៧ប្រទេសដែលឈ្នះមេដាយច្រើនជាងគេ ក្នុងនោះ​មេដាយសរុបទាំងអស់ ចំនួន ២០៦​គ្រឿង កម្ពុជា ដណ្ដើមបាន ៤៨គ្រឿង ក្នុងនោះមេដាយមាស ៤គ្រឿង មេដាយប្រាក់ ២៧គ្រឿង និង​មេដាយ​សំរឹទ្ធ ១៧គ្រឿង។

ប្រទេស ៧ដែល​ឈ្នះ​មេដាយ​ពីការប្រកួតកីឡាចំបាប់ជើងឯកអាស៊ាន ឆ្នាំ២០២៣ រួម​មាន៖

១. វៀតណាម ដណ្ដើមបានមេដាយច្រើនជាងគេ មាស ៦៩ ប្រាក់ ១៤ និងសំរឹទ្ធ ១ សរុប ៨៤គ្រឿង
២. កម្ពុជា ឈរលេខ២ ដណ្ដើមបានមេដាយមាស ៤ ប្រាក់ ២៧ និងសំរឹទ្ធ ១៧ សរុប ៤៨គ្រឿង
៣. ថៃ ឈរលេខ៣ ដណ្ដើមបានមេដាយមាស ៣ ប្រាក់ ៩ និងសំរឹទ្ធ ៦ សរុប ១៨គ្រឿង
៤. ហ្វីលីពីន ឈរលេខ៤ ដណ្ដើមបានមេដាយមាស ១ ប្រាក់ ១៤ និងសំរឹទ្ធ ១០ សរុប ២៥គ្រឿង
៥. សិង្ហបុរី ឈរលេខ៥ ដណ្ដើមបានមេដាយមាស ១ ប្រាក់ ៧ និងសំរឹទ្ធ ៥ សរុប ១៣គ្រឿង
៦. ឥណ្ឌូនេស៊ី ឈរលេខ៦ ដណ្ដើមបានមេដាយប្រាក់ ៥ និងសំរឹទ្ធ ១១ សរុប ១៦គ្រឿង
៧. ឡាវ ឈរលេខ៧ ដណ្ដើមបានមេដាយប្រាក់ ១ និងសំរឹទ្ធ ១ សរុប ២គ្រឿង

ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មាន ៧ប្រទេ ចូលរួមប្រកួត ចាប់ផ្តើមពីថ្ងៃទី៦ ដល់ទី៩ ខែធ្នូ ឆ្នាំ២០២៣៕

Share.