ក្លិបបាល់ទាត់ Girona ក្រោមការដឹកនាំរបស់លោក Michel បានយកឈ្នះ Barcelona ក្នុងលទ្ធផល ៤-២ នៅកីឡដ្ឋាន Estadio Olimpico Lluis Companys កាលពីយប់ថ្ងៃទី១០ ខែធ្នូ សប្តាហ៍ទី១៦ នៃលីគកំពូលអេស្ប៉ាញ Laliga រដូវកាល ២០២៣-២៤។

ក្រោយទទួលបានជ័យជម្នះក្រុម Girona បានឡើងទៅឈរកំពូលតារាង Laiga សារជាថ្មី បន្ទាប់ពីឆ្លងកាត់ ១៦ប្រកួត ឈ្នះ១៣ ស្មើ២ និងចាញ់១ប៉ុណ្ណោះ មាន៤១ពិន្ទុ, ស្របពេល Real Madrid ឈរលេខ២ មាន៣៩ពិន្ទុ, និងលេខ៣ Atletico Madrid មាន៣៤ពិន្ទុ ស្មើជាមួយ Barcelona ឈរលេខ៤៕

តារាងចំណាត់ថ្នាក់ Laliga៖

ទស្សនាវីដេអូហាយឡាយ Barcelona 2-4 Girona៖

Share.