អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេស​បុក​ជា​ច្រើន​ពិសេស​អ្នក​និយម​​តាម​ដាន​ការប្រកួត​កីឡាអេឡិចត្រូនិក ទាំអ​ក្នុង​ស្រុក​ក៏​ដូច​ជា​ថ្មី​ៗ​នេះ​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក M5 World Championship 2023 នៅប្រទេស​ហ្វីលិពី ​ពិត​ជា​បាន​ស្គាល់ Ic3_fr0Gz មាន​ឈ្មោះ​ពិត​ថា អ៊ូ សុខ​វឌ្ឍនៈ​វិជ្ជា ដែល​ជា​អ្នក​ឡាយ​ហ្គេម​ដ៏​មាន​​ប្រជាប្រិយភាព​​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​បុក​នា​ពេល​បច្ចុប្បន្ន។

បន្ទាប់​ពី​បង្ហាញ​ទេពកោសល្យ​នៅ​លើក​ឆាក​អត្តរជាតិ ថ្មីៗនេះក្រុមហ៊ុន Moonton ដែល​ជា​អ្នក​រៀប​ចំ​ព្រឹត្តិការណ៍​ដ៏​នេះ​បាន​ផ្ដល់​ពាន​រង្វាន់​ The Greatest Improved Talent Award ដល់អ្នកអធិប្បាយ​ហ្គេម​ (Caster) ដែល​ពោ​ពេញ​ទៅ​ដោយ​ចំណេះ​ដឹង​​ ក៏​ដូច​ជា​ពូកែ​វោហារ​ស័ព្ទ​មួយ​រូប​ដែល​តែ​លេច​មុន​ក្នុង​កម្មវិធី​ប្រកួត​ហ្គេម​ធំៗ​ជា​ច្រើន​នៅ​ខ្មែរ​នា​ពេល​កន្លង​មក។

ជុំ​វិញ​ការ​ទទួល​បាន​ពានរង្វាន់​នេះ​ដែរ សុខ​វឌ្ឍនៈ​វិជ្ជា បាន​បង្ហាញ​ចំណាប់​អារម្មណ៍ថា៖«សូម​អរគុណ​អ្នក​គ្រប់គ្នាសម្រាប់ការគាំទ្រចំពោះខ្ញុំតាំងពីឆ្នាំ២០១១មក ក៏ដូច​ជាក្រុម​ហ៊ុន Moonton និង English Casters ក្នុង​កម្មវិធី MSC ជាមួយខ្ញុំ។ ការឈ្នះរង្វាន់នេះ គឺជា​ជំហាន​ដ៏​ខ្ពស់​បំផុត​របស់​ខ្ញុំដែល​ខ្ញុំទទួល​បាន​នៅថ្ងៃនេ»។

លោក​បន្តថា៖ «ខ្ញុំ​បាន​ព្យាយាមបង្ហាញ​ភាព​​ដ៏​អស្ចារ្យ​ដើម្បី​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល ហើយ​មិន​នឹក​ស្មាន​ដល់​ថា​ថ្ងៃ​នេះ​ខ្ញុំ​សប្បាយ​ចិត្ត​រហូត​ដល់​យំ ហើយ​រក​ពាក្យ​អ្វី​ទៀត​ដើម្បី​ពណ៌នា​ពី​អារម្មណ៍​នេះ។ យើង​ទាំងអស់គ្នាមានក្តីសុបិនដូចគ្នា ហើយ​ខ្ញុំក៏​សង្ឃឹម​ថា​រឿង​នេះ​នឹង​ទៅ​ដល់​មនុស្ស​គ្រប់គ្នា​ផង​ដែរ។ “ការ​ខិត​ខំ​ធ្វើ​ការ​ជា​រៀង​រហូត” ជា​អ្វី​ដែល​ខ្ញុំ​តែង​តែ​ប្រាប់​ខ្លួន​ឯង​តាំង​ពី​ថ្ងៃ​ដែល​ខ្ញុំ​ចូល​រួម​ក្នុង​វិស័យ E-Sport»។

សូម​បញ្ជាក់​ដែរ​ថាក្រៅ​ពី Ic3_fr0Gz ក៏​មាន​លោក Mann Hongly ដែលជាអ្នកតំណាងឲ្យ Team2 ហើយ​ក៏ជា Next Level Entertainment Project Manager ដូចគ្នានេះដែល Team 2 ទទួលបាន Award “The Greatest Social Impact” Team​ 2 និង Next Level Entertainment ជាអ្នក នៅ​ពី​ក្រោយ​ការ​សរ​សេររឿង ជីកកកាយនៃសាច់រឿងរបស់ កីឡាករជាតិ Para Games​ យើងផ្ទាល់នេះឯង។

អ៊ូ សុខ​វឌ្ឍនៈ​វិជ្ជា ចាប់​ផ្ដើម​ប្រឡូក​ចូល​ក្នុង​វិស័យ E-Sport តាំងពីឆ្នាំ២០១១ និង​ជា Caster មូយរូប មក​​រហូត​បាន​ធ្វើ​ឲ្យលោកក្លាយជា Streamer នៅអំឡុង​ឆ្នាំ ២០១៨ នឹង​មាន​អ្នក​ស្គាល់​កាន់​តែ​ច្រើន​ឡើង​ៗ។ កន្លង​មកលោក សុខវឌ្ឍនៈវិជ្ជា ក៏​ធ្លាប់​ចូល​រួម​ប្រកួត​វិញ្ញាសារ E-Sport ​កាលពីឆ្នាំ ២០១១ ក្នុង​វិញ្ញាសារ DOTA 1: GEST CAMBODI និង អ្នកអធិប្បាយ​ហ្គេម ​កម្មវិធីប្រកួត​កីឡាអេឡិច ត្រូនិក​ធំៗ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ជា​ច្រើន​ផង​ដែរ៕

Share.