កំពូល​តារា​សម្ដែង​អាមេរិក​ដ៏​ល្បីល្បាញ​ និង​ជា​ម្ដាយ​ចិញ្ចឹម​កូន​ខ្មែរ​លោក​ស្រី Angelina Jolie បានបង្ហើប​តម្រុយ​ថា​ខ្លួន​ចង់​បញ្ចប់​អាជីព​សម្ដែង​ ហើយ​មាន​គម្រោង​ចាកចេញ​ពី​ LA (Los Angeles) ហើយ​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជាជា​អចិន្ត្រៃយ៍​ ក្រោយ​អស់​សេរី​ភាព​ដើរ​ហើរ​ដោយ​សេរី​ អំឡុង​ពេល​លែងលះជាមួយ​នឹង​អតីត​ស្វាមី​ Brad Pitt។

កំពូល​តារា​សម្ដែង​វ័យ​៤៨​ឆ្នាំ​បាន​និយាយ​ពី​អារម្មណ៍​មិន​ពេញ​ចិត្ត​របស់​ខ្លួន​ចំពោះ​ Hollywood នៅ​ក្នុង​ទស្សនាវដ្ដី​ WSJ ដែល​នឹង​ចេញ​ផ្សាយ​នៅ​ក្នុង​ខែ​ធ្នូ និង​មករា​ ដោយ​បាន​ពន្យល់​ថា​ទីនេះ​គឺជាកន្លែង​សំបូរ​រឿង​ស្មុគស្មាញ​ហើយ​នាង​ច្បាស់​ជា​មិន​បា​ន​ក្លាយ​ជា​តារា​សម្ដែង​នោះ​ទេ​ បើ​សិន​នាង​ប្រឡូក​សិល្បៈ​ក្នុង​ពេល​បច្ចុប្បន្ន​។់

នាង​បាន​ពន្យល់​បន្ថែម​ថា​នាង​ចង់ចាក​ចេញ​ឱ្យ​បាន​កាន់​​តែ​ឆាប់​កាន់​តែ​ល្អ​ ទៅរស់​នៅ​ក្នុង​ផ្ទះរបស់​នាង​ឯទ្វីបអាស៊ី​ ប៉ុន្តែ​លុះ​ត្រា​តែ​បណ្ដឹង​រវាង​នាង​និង​អតីត​ស្វាមី​រក​បាន​ដំណោះ​ស្រាយ​។

អតីត​គូស្នេហ៍​ដ៏​មានឥទ្ធិពល​នៅលើ​ពិភពលោក​បាន​ចាប់​ផ្ដើម​ទាក់ទងគ្នា​កាល​ពី​ឆ្នាំ​២០០៥ និង​រៀបការ​នៅ​ឆ្នាំ​២០១៤ ប៉ុន្តែ​បាន​ចែក​ផ្លូវ​គ្នា​២​ឆ្នាំ​ពោល​គឺ​នៅ​ឆ្នាំ​២០១៦ ហើយ​ចាប់​ពី​ពេល​នោះ​មក​អ្នក​ទាំង​ពីរ​បាន​តស៊ូ​ក្ដីជាមួយ​គ្នា​ ក្នុង​ដំណើរ​ការ​នៃ​នីតិវិធី​លែង​លះ​អស់​រយៈ​ពេល​៧​ឆ្នាំ​មក​ហើយ​ ដើម្បី​ដណ្ដើម​សិទ្ធិ​លើ​កូន​ៗទាំង​៦​នាក់​របស់​ពួក​គេ​។

លោក​ស្រី បាន​ប្រាប់ WSJ ថា​ ការ​ប្ដឹង​ផ្ដល់​គ្នា​ធ្វើ​ឱ្យ​លោក​ស្រី​បាត់​បង់​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ​។ លោក​ស្រី​ទទួល​ស្គាល់​ទៀត​ថា​បើ​ខ្លួន​អាច​ចាប់​ផ្ដើម​ម្ដង​ទៀត​ លោក​ស្រី​នឹង​មិន​ជ្រើសរើស​យក​ការសម្ដែង​ជា​អាជីព​នោះ​ឡើយ ព្រោះ​តែ​មហាជន​សង្ឃឹម​ចង់​ដឹង​ពី​ជីវិត​ឯកជន​របស់​លោក​ស្រី ក្នុង​នាម​ជា​បុគ្គល​ល្បី​។

មែនទែនទៅលោក​ស្រី ​Angelina Jolie បាន​ធ្វើ​ការងារ​ជាមួយ​​នឹង​ជួយ​ដល់ជនភៀសខ្លួន​ជាង​២​ទសវត្សរ៍​មក​ហើយ​ក្នុង​នោះ​លោក​ស្រី​បាន​ទៅ​កាន់​ជំរុំ​ក្នុង​ប្រទេស​កម្ពុជា​ Tanzania, Sierra Leone, និង​ប៉ាគីស្ថាន។ លោក​ស្រី​ និង​អតីត​ស្វាមី​ Brad Pitt មាន​កូន​រួម​គ្នា​ចំនួន​៦​នាក់​ មាន​កូន​ចិញ្ចឹម៣​នាក់​មាន​ ​ខ្មែរ វៀតណាម​ អេត្យូពី និង​កូន​បង្កើត​ចំនួន​៣​នាក់​៕

ទស្សនាវីដេអូ​ខាង​ក្រោមនេះ៖

Share.