ផ្សារដោះដូរកីឡាករជុំទី២ នៃលីគកំពូលកម្ពុជា Cambodian Premire League ចាប់ផ្តើមបើកទ្វារនៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ហើយបានបិទទ្វារថ្ងៃទី១១ ខែធ្នូ ២០២៣ នេះហើយ ពោលគឺមានរយះពេល ២៨ថ្ងៃ។

ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករ ដែលត្រូវបានក្លិបទាំង ៨ប្រកាស ចែកផ្លូវ ៖

ទី១. ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានប្រកាសចែកផ្លូវជាមួយជាមួយកីឡាករ Victor Blasco​, និងបានដាក់កីឡាករ ភាព ចាន់ដាវីត ទៅកាន់ Angkor City ក្នុងកិច្ចសន្យាខ្ចីជើង។

ទី២. ក្លិបបាល់ទាត់បឹងកេត ប្រកាសចែកផ្លូវជាមួយកីឡាករ ANDERSON ZOGBE ដាក់កីឡាករ ឃាន់​ សុបិន ទៅកាន់ គិរីវង់សុខសែនជ័យ ក្នុងកិច្ចសន្យាខ្ចីជើង រូចបន្តចែកផ្លូវជាមួយកីឡាករ LUKE STOKOE ជនជាតិអង់គ្លេស ។

ទី៣. ក្លឹបបាល់ទាត់គិរីវង់សុខសែនជ័យ បានប្រកាសចែកផ្លូវជាមួយកីឡាករ នុប​ តុលា​​​ Jahana Daiki, YANNICK FRANCOIS, និងកីឡាករ REGINALDO ។

ទី៤. ក្លិបបាល់ទាត់ណាហ្គាវើលដ៍ បានប្រកាសចែកផ្លូវជាមួយកីឡាករ លឹម អារុណ

ទី៥. ក្លិបបាល់ទាត់ភ្នំពេញក្រោន ដាក់កីឡាករ សំអុល ទីណា និងឈុំ សុខហៃ ទៅកាន់ ISI ដង្កោសែនជ័យ ខ្ចីជើង។

ទី៦. ក្លិបព្រះខ័នរាជស្វាយរៀង ដាក់កីឡាករ Mizuno Hikaru ទៅកាន់គិរីវង់សុខសែនជ័យ ក្នុងកិច្ចសន្យាខ្ចីជើង

ទី៧. សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានប្រកាសចែកផ្លូវជាមួយកីឡាករ អ៊ឹម សំអូន ហើយដាក់កីឡាករ ម៉ៅ ពិសិដ្ឋទៅកាន់ ឡាយហ្វ អេសហ្វស៊ី ក្នុងលក្ខខណ្ឌខ្ចីជើង។

ទី៨. ក្លិបវិសាខា បានប្រកាសចែកផ្លូវជាមួយកីឡាករ រស់ សំអឿន និង Jorge Eduardo Pedro Junior ជនជាតិប្រេស៊ីល។

ដោយលែកខាងក្រោមនេះជាក្លិបទាំង៩ ដែលក្លិបបានប្រកាសជាសមាជិកថ្មី៖

ទី១. ក្លិបអង្គរថាយហ្គឺរ ប្រកាសនាំចូលកីឡាករ សារី ម៉ាត់ណូរូទីន និងកីឡាករ Ahmadi Moshtaq ជនជាតិអាហ្វហ្គានីស្ថាន។

ទី២. ក្លិបបាល់ទាត់បឹងកេត ប្រកាសនាំចូលកីឡាករ Yusuke Muta ជនជាតិជប៉ុន និងកីឡាករ Antoine Lemarié ជនជាតិបារាំង។

ទី៣. ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ប្រកាសនាំចូលកីឡាករ សំអុល ទីណា និងឈុំ សុខហៃ ក្នុងលក្ខខណ្ឌខ្ចីជើង។

ទី៤. ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ប្រកាសនាំចូលកីឡាករ ឃាន់​ សុបិន ក្នុងកិច្ចសន្យាខ្ចីជើងពីបឹងកេត​Mizuno Hikaru ក្នុងកិច្ចសន្យាខ្ចីជើងពីព្រះខ័នរាជស្វាយរៀង។

ទី៥. ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ប្រកាសនាំចូលកីឡាករ អ៊ឹម សំអូន ជា ចាន់ដារ៉ា Hugo​ ​Kametani ​ជនជាតិជប៉ុន និងYuta Naruse ជនជាតិជប៉ុន។

ទី៦. ក្លិបបាល់ទាត់ភ្នំពេញក្រោន ប្រកាសនាំចូលកីឡាករ Jelle Goselink ជនជាតិហូឡង់ វ័យ២៤ឆ្នាំ សោម បូរិទ្ធ និងអ្នកចាំទី ចៀម សំណាង

ទី៧. ក្លិបបាល់ទាត់ព្រៃវែង ប្រកាសនាំចូលកីឡាករ ANDERSON ZOGBE និងកីឡការ TOKAI NAOYA

ទី៨. សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ប្រកាសនាំចូលកីឡាករ លឹម អារុណ​ និង REIYA KINOSHITA ជនជាតិជប៉ុន។

ទី៩. ក្លិបបាល់ទាត់វិសាខា ប្រកាសនាំចូលកីឡាករ Victor Blasco ពីអង្គរថាយហ្គឺរ កីឡាករ Hamisi Moham Math និងកីឡាករ Youssef Ezzejjari Lhasnaou

សូមជម្រាបថា ចំពោះការផ្ទេរកីឡាករជាតិ និងកីឡាករអន្តរជាតិ លើកទី២ (Transfer Window 2) តាមប្រព័ន្ធអនឡាញ (FIFA TMS and FIFA CONNECT) ​ក្នុងនោះ​ក្លិប​ជា​សមាជិកនៃពានរង្វាន់ Cambodian Premier League ​អាច​បន្ថែម​កីឡាករជាតិ បានចំនួន៦រូប រីកីឡាករអន្តរជាតិ បានចំនួន ៣រូប៕

Share.