សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បាន​ចេញ​សេក្ដីប្រកាស​ដល់បងប្អូនកីឡាករ-កីឡា​ការិនីកម្ពុជា ស្ដី​ពី​ការ​ជ្រើសរើសកីឡាករ-កីឡាការិនី ប្រមូលផ្ដុំហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួត​ជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ីអាគ្នេយ៏លើកទី១៨ នៅប្រទេសឡាវ ដែល​ប្រ ព្រឹត្តិ ទៅចាប់ពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

ចំពោះ​លក្ខខណ្ឌជ្រើសរើសមាន​ដូច​ខាង​ក្រោម៖

១. គោរពគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការអូឡាំពិកកម្ពុជា
២-គោរពបទបញ្ជាផ្ទៃក្នុងសហព័ន្ធ និងបទបញ្ជាប្រកួត
៣. គោរពវិធានរបស់គណៈ កម្មាធិការប្រឆាំងដូប៉ាកម្ពុជា(CADA)ដោយអនុឡោមទៅ តាមក្រម របស់(WADA)

ដូច​នេះ បងប្អូនកីឡាករ/ការិនីកាយវប្បកម្មកម្ពុជាទាំងអស់ដែល មកចូលរួមចុះឈ្មោះ នៅថ្ងៃសៅរ៍-អាទិត្យ ទី១៦-១៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១០:០០នាទីព្រឹក នៅទីស្នាក់ ការសហព័ន្ធ ដែលមានអាសយដ្ឋាននៅក្លិប រ៉ាវី អេមី ជីម លើផ្សារសំណង់១២(ផ្សារទំនើបជីបម៉ុង) ផ្លូវ២៦៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

Share.