ក្រុមកម្ពុជា See You Soon ក្រោម​ការដឹក​នាំ​របស់​គ្រូបង្វឹក Cat God បាន​បង្ហាញ​ភាព​ភ្ញាក់​ផ្អើល​ជា​ថ្មី​នៅ​ក្នុង​ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកកម្រិតពិភព​លោក M5 World Championship 2023 ហៅ​កាត់ M5 សម្រាប់​វិញ្ញាសា Mobile Legends: Bang Bang រៀប​ចំឡើង​ដោយក្រុមហ៊ុន Moonton ដែល​មាន​សហម្ចាស់​ផ្ទះ ម៉ាឡេស៊ី និង​ហ្វី​លីពីន។

ក្រោយ​ឆ្លង​កាត់​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល លទ្ធផល​យ៉ា​ល្អ​ដោយ​ឆ្លង​កាត់ ៣ប្រកួត​ក្នុង​ពូល ឈ្នះ២ ចាញ់១ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ២ក្នុង​ពូល​ Aដឹក​ដៃក្រុម Onic Esport ឥណ្ឌូណេស៊ី ឡើង​វគ្គបន្ត។ ខណ:នៅ​វគ្គ Knockout Stage (Upper Bracket) ក្រុម See You Soon បាន​ចាញ់​ក្រុម AP Bren របស់​ហ្វីលីពីន ៣-១ កាល​ពី​ថ្ងៃទី១០ ធ្នូ។

តែ​យ៉ាង​ណាការ​ឡើង​មក​កាន់​វគ្គ​នេះ​គឺ​ជា​តំណត់ត្រា​ថ្មី​របស់​ក្រុម​ ​See You Soon ដែល​នៅ​មាន​ឪកាស​ប្រកួត​នៅ​វគ្គ Knockout Stage (Lower Bracket) ដោយ​បាន​យក​ឈ្នះ​ក្រុម Burmese Ghouls របស់​មីយ៉ាន់​ម៉ា ៣-០ កាល​ពី​ថ្ងៃទី១១ ធ្នូ បន្ត​ទៅ​វគ្គKnockout Stage (Lower Bracket) និង​រង់​ចាំ​ក្រុម​ Deus Vult ឬ Onic Esports ​នៅ​ថ្ងៃទី១២ ធ្នូ ចាញ់​និង​ត្រូវ​ធ្លាក់​មក​ជួន​ See You Soon នៅ​ថ្ងៃទី១៥ ធ្នូ។

កម្មវិធីប្រកួត​វគ្គKnockout Stage ទាំង ៦ក្រុម៖

សម្រាប់ព្រឹត្តិការណ៍ M5នៅឆ្នាំនេះ ​មាន​ក្រុម​ចំនួន ២២មកពីប្រទេសផ្សេងៗទូទាំពិភពលោក (៨ក្រុម ត្រូវប្រកួតជម្រុះ Wildcard​ ចាប់​ពី​ថ្ងៃទី២៣ ខែវិច្ឆិកា ) យក ២ក្រុម​​ដើម្បី​រកអ្នក​ឡើង​ទៅ​វគ្គ​បន្តមាន ១៦ក្រុម ដោយ​ការ​ប្រកួតនឹង ២ ធ្នូដល់​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣​។ សម្រាប់ប្រាក់រង្វាន់ សរុបចំនួន ៩០ម៉ឺនដុល្លារ ដែល​នឹង​ត្រូវ​បែងចែកទៅតាម​ចំណាត់​ថ្នាក់។

ចំពោះ​ព្រឹត្តិការណ៍ M5 នេះជាលើកទី៥ ហើយដែលក្រុមកីឡាអេឡិចត្រូនិកលើវិញ្ញាសា Mobile Legends: Bang Bang ទៅចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិនេះ ខណៈលើកទី១ M1 នៅ​ឆ្នាំ២០១៩ ក្រុម Impunity KH លើកទី២ M2 នៅដើមឆ្នាំ២០២១ ក្រុម Impunity KH លើកទី៣ M3 នៅចុងឆ្នាំ២០២១ ក្រុម See You Soon ព្រឹត្តិការណ៍ M4 ឆ្នាំ២០២នេះ គឺក្រុម Burn X Flash នៅ​ឆ្នាំ២០២៣នេះ គឺ​​ក្រុម​ See You Soon។

គួររំលឹកថា នេះ​ជា​លើកទី២ ហើយ​ដែល​ក្រុម​ See You Soon ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភព​លោក​មួយ​នេះ ដោយ​កាលព្រឹត្តិការ M3 ក្រុមកម្ពុជា See You Soon ក៏ធ្វើបានល្អដែរ ទទួល​បាន​ចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម ១៦ក្រុម ដោយ​ទទួល​បាន​ប្រាក់​រង្វាន់១៥០០០ដុល្លារ ខណ: ម្ចាស់​ជើង​ឯក​ឆ្នាំចាស់ (M4) បាន​ទៅ​លើក្រុម ECHO Philipine ទទួល​បាន​ប្រាក់​រង្វាន់ ៣០ម៉ឺនដុល្លារ៕

Share.