យោងតាមបញ្ជីឈ្មោះចុងក្រោយដែលសារព័ត៌មានត្រយង ទទួលបានពីក្រុមហ៊ុន Cambodian Premier League ក្រោយទីផ្សារដោះដូរកីឡាករ (Transfer Window 2) ទាំងលីគកំពូល និងលីគទី២ ត្រូវបានបិទទ្វារកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។

ស្របពេលលោក កាំង សេន (KANG SEN) នឹងដើរតួជាប្រធានក្លិបរបស់ ISI ដង្កោសែនជ័យផង និងជាកីឡាករផង ក្រោយស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាករសរុប ៣៤នាក់ របស់ ISI ដង្កោសែនជ័យ (ខ) ក្រោមការដឹកនាំរបស់លោក ទុំ សារ៉ាយ។

នៅក្នុងវ័យ៣៩ឆ្នាំ លោក កាំង សេន (KANG SEN) ជាប់ឈ្មោះជាកីឡាករដែលមានវ័យចាស់ជាងគេនៅលីគលំដាប់ទី២ Cambodian League រដូវកាល ២០២៣-២៤ ត្រៀមសម្រាប់ជុំទី២នេះ។

កន្លងទៅលោក កាំង សេន ក៏ធ្លាប់បាន​ប្រាប់​សាព័ត៌មានត្រយងថា៖ «នៅរដូវកាលមុន​ខ្ញុំខំហ្វឹកហាត់មែនទែន ដើម្បី​មាន​ឱកាសចូល​លេង​នៅលើកទីលាន AIA នៅការប្រកួត​បើក​ឆាក តែដោយ​សារខ្ញុំមាន​របួស​ក៏​ត្រូវ​សម្រាកព្យាបាលសិន។ ក្រោយ​ពេល​សម្រាកព្យាបាលអស់រយ:ពេល៣ខែរួច​មក​ខ្ញុំ​សង្ឃឹម​ថា​នឹង​អាច​ចូល​លេង​ CPL រដូវកាល ២០២៣-២៤»

បច្ចុប្បន្ន ISI ដង្កោសែនជ័យ (ខ) ក្រោមការដឹកនាំរបស់លោក ទុំ សារ៉ាយ កំពុងស្ថិតនៅលេខរៀងទី៦ ក្រោយឆ្លងកាត់ ៩ប្រកួត ឈ្នះ២ ស្មើ៤ និងចាញ់៣ មាន១០ពិន្ទុ៕

កម្មវិធីប្រកួត សប្តាហ៍ទី១០ លីគលំដាប់ទី២៖

Share.