បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋកកស្ទះរាប់ម៉ោងនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយសារស្កេនQRប្រព័ន្ធសេវាអ៊ីនធឺណិតមានការរអាក់រអួលនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ក្រុងប៉ោយប៉ែត។

លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នៅពេលដែលប្រជាពលរដ្ឋខ្មែរចេញទៅប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឈមច្រកខ្លងឡឹកប្រទេសថៃ បានកកស្ទះជិត៣ម៉ោងចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង១០ព្រឹក។ នៅពេលប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃចូលមកកម្ពុជាវិញ បានកកស្ទះប្រហែល ៣ម៉ោងទៀតចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង៨យប់ ដែលភាគច្រើនជា អាជីវករខ្មែរចេញទៅលក់ដូរនៅផ្សាររ៉ូងក្លឿប្រទេសថៃ ពលករ និងកម្មករ សិស្សានុសិស្ស។

លោកបានបញ្ជាក់ថា៖ មូលហេតុដែលបណ្តាលកកស្ទះពលរដ្ឋខ្មែរចេញ.ចូលពីកម្ពុជា.ថៃ គឺប័ណ្ណព្រំដែនរបស់ប្រជាពលរដ្ឋកម្ពុជា តម្រូវឲ្យស្កេនQR.CODEចេញពីប្រទេស និងចូលប្រទេសជាប្រចាំនៅពេលខ្លះប្រព័ន្ធសេវាអ៊ីនធឺ ណែតមានការរអាក់រអួលទើបមានការកកស្ទះ តែមិនរាល់ថ្ងៃនោះទេ ដោយឡែកភាគីថៃតម្រូវឲ្យប្រថាប់ត្រាដាច់ដោយឡែកទំព័រពីគ្នាពោលគឺមិនឲ្យលាឡំត្រា(កម្ពុជា.ថៃ)ក្នុងទំព័រតែមួយដូចពីមុនទេ(ត្រាភាគីកម្ពុជា.ត្រូវនៅទំព័រផ្សេងពីត្រាភាគីថៃ)។

លោក វ៉ាន់ ដារ៉ាន់ បានបញ្ជាក់ថា៖ ក្រោយមានការកកស្ទះពលរដ្ឋខ្មែរដែលចេញទៅប្រទេសថៃ៣ម៉ោង និងកកស្ទះចូលពីប្រទេសថៃមកកម្ពុជា៣ម៉ោងគឺមន្ត្រីច្រកទ្វារនិងមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានទៅសម្របសម្រួលភាគីថៃទើបដំណើរការចេញ.ចូលល្អមូលហេតុប័ណ្ណព្រំដែនកម្ពុជា.ថៃតម្រូវអោយស្កេនQRតែអ៊ិនធឺណែតរអាក់រអួលទើបមានការយឺតយ៉ាវតែមិនបណ្តាលកើតមានរាល់ថ្ងៃនោះទេ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.