ថ្មីៗ​នេះ​អ្នក​គាំទ្រ​បាន​ប្រមូលផ្ដុំ​រូបថត​ស្នាម​សាក់​ចំនួន​៥​ប្លែក​ៗ​គ្នា​របស់​ Jongkook ​សមាជិក​ BTS ​ព្រម​ទាំង​បង្ហាញ​ពី​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​នៃ​ស្នាម​សាក់​និមួយ​ៗ​របស់​បុរស​សង្ហា​រូប​នេះ​ដែល​អ្នក​ណា​បាន​ដឹង​ហើយ​​កាន់​តែ​លង់​ស្រលាញ់​ Idol ម្នាក់​នេះ​ខ្លាំង​ថែម​ទៀត​។

សូមចុច​អាន​ តារា​ចម្រៀង​ស្រី​​កូរ៉េ​ Baek Yerin ការពារ​ស្នាម​សាក់​លើ​ដង​ខ្លួន​ ឆ្លើយ​ទៅ​អ្នក​ស្អប់​វិញ​យ៉ាង​ឆ្ងាញ់​

ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ Jongkook ​មាន​ស្នាម​សាក់​មិន​តិច​ជាង​១០​នោះ​ទេ​នៅ​លើ​ដៃ​​ខាង​ស្ដាំ​របស់​គេ​ ដោយ​ស្នាម​សាក់​នីមួយ​ៗ​របស់​គេ សុទ្ធ​តែ​មាន​ន័យ​បង្កប់​ទាំង​អស់​។

១. ខ្លា

Jongkook សាក់​បន្ថែម​រូប​ខ្លា​ចំកោង​ខ្លួន​ដែល​ស្នាម​សាក់​នេះ​មាន​លក្ខណៈ​ពិសេស​ពាក់ព័ន្ធ​​នឹង​វប្បធម៌​របស់​ប្រទេស​កូរ៉េ​។ ស្នាម​សាក់​រូប​ខ្លា​ដែល​ Jongkook ចម្លង​តាម​គឺ​មាន​រូប​ដូច​ទៅ​នឹង​សណ្ឋាន​រូប​រាង​​ប្រទេស​កូរ៉េ​ ដែល​ប្រៀប​ដូច​ជា​សត្វ​ខ្លា​ចំកោង​ខ្លួន។ ប្រទេស​កូរ៉េ​ធ្លាប់​ជា​ទី​កន្លែង​ដែល​មាន​សត្វ​ខ្លា​ច្រើន​ជាង​គេ​បំផុត​ ហើយ​ត្រូវ​បាន​គេ​​ប្រសិទ្ធនាម​ឱ្យថា​ «ទឹកដី​នៃ​សត្វ​ខ្លា​» ខ្លា​គឺជា​សត្វ​ដែល​ស្ថិត​ក្នុង​ដំណាល​និង​សិល្បៈ​របស់​ប្រទេស​កូរ៉េ​​​​​

២. អក្សរ​ភ្លេង

Jongkook បន្ថែម​អក្សរ​ភ្លេង​លើ​ដៃ​បន្ទាប់​ពី​ស្នាម​សាក់​ដែល​សរសេរ​អក្សរ​ថា​ «rather be dead than cool» និង «may hay while the shines»។ រូប​ស្នាម​សាក់​អក្សរ​ភ្លេង​នេះ​ជា​អត្តសញ្ញាណ​ផ្នែក​តន្ត្រី​ដែល​អាច​មើល​ឃើញលើ​ឧបករណ៍​តន្ត្រី​ កម្មវិធី​សិល្បៈ​ ដូចជា​នៅ​លើ​ ព្យ៉ាណូ​ អក្សរ​ភ្លេង​គឺ​ជា​ឧបករណ៍​សំខាន់​ក្នុង​ការ​​កំណត់​​លំដាប់​សំឡេង​ក្នុង​ការ​ប្រើប្រាស់​របស់​តន្ត្រី ឬសំឡេង​ច្រៀង​ដែល​មាន​លំដាប់​ចាប់​ពី​កណ្ដាល​រហូត​ដល់​ខ្ពស់​។ ជា​ទូទៅ​ Jongkook តែង​តែ​ច្រៀង​សំឡេង​ខ្ពស់​សម្រាប់​បទ​ចម្រៀង​របស់​ BTS ។ សម្រាប់​ស្នាម​សាក់​អក្សរ​ភ្លេង​នេះ​បាន​បង្ហាញ​វត្តមាន​ទល់​មុខ​នឹង​ស្នាម​សាក់​ថ្មី​មួយ​ទៀត​របស់​គេ​គឺ​រូប​ម៉េក្រូហ្វូន​ ដូច្នេះ​អាច​និយាយ​បាន​ថា​ស្នាម​សាក់​២​យ៉ាង​នេះ​គឺ​ជា​ជម្រើស​ដ៏​សំបូរ​បែប​សម្រាប់​តារា​ចម្រៀង​​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​លំដាប់​​ពិភពលោក​។​​

៣. ពពក​ព្យុះ

Jongkook មិន​ខ្មាស​​អៀន​នឹង​ដាក់​ទឹក​មឹក​ខ្មៅ​ក្រាស់ឃ្មឹក​ចូល​ទៅ​ក្នុង​សាច់​របស់​ខ្លួន​នោះ​ឡើយ​។ ស្នាមសាក់​រូប​ពពក​ព្យុះ​ពណ៌​ខ្មៅ​ដែល​មាន​កាត់​ដោយ​ពន្លឺ​រន្ទះ​ អាច​បង្ហាញ​ពី​អ្វី​ផ្សេង​ៗ​បាន​ច្រើន​យ៉ាង​ រួម​ទាំង​ក្ដី​ទុក្ខ​ការ​លំបាក​ ការ​ផ្លាស់ប្ដូរ​ដែល​នឹក​ស្មាន​មិន​ដល់​ ឬ​ភាព​រឹងមាំ

៤. នាឡិកា

ជឿជាក់​ថា​ Jongkook បាន​បន្ថែម​ស្នាម​សាក់​នាឡិកា​​ នៅ​លើ​ដៃ​របស់​គេ​ក្រោយ​ពី​បទ​ចម្រៀង​ទោល​របស់​គេ​ «My Time» បាន​បញ្ចេញ​ឱ្យ​អ្នក​គាំទ្រ​បាន​ស្ដាប់​កម្សាន្ត​កាល​ពី​ឆ្នាំ​២០២០​។ នាឡិកា​អាច​ជា​រូប​តំណាង​ឱ្យ​បទ​ចម្រៀង​និង​ក្រុម​របស់​គេ​។ ក្នុង​បទ​ចម្រៀង​ «My Time» បាន​ច្រៀង​រៀបរាប់​ពី​ការ​ធំធាត់​ឡើង​នៅ​ក្រោម​ពន្លឺ​ Spotlight និង​ក្ដី​ព្យាយាម​ស្វែង​រក​ពេល​វេលា​ផ្សេងៗ​ក្នុង​ជីវិត។

៥. XCVII

ក្នុង ​2021 Muster Sowoonzoo អ្នក​គាំទ្រ​បាន​ឃើញ​ស្នាម​សាក់​ថ្មី​មួយ​ទៀត​ដែល​មិន​ដែល​ធ្លាប់​បាន​ឃើញ​សោះ​នៅ​ដៃ​របស់​ Jongkook គឺ​រូប​គោ​ដែល​មាន​សរសេរ​អក្សរ​ថា «XCVII»។ សត្វគោ​ជា​​រូប​តំណាង​ឱ្យ​ឆ្នាំ​កំណើត​របស់​ Jongkook ដែល​កើត​នៅ​ឆ្នាំ​ឆ្លូវ​ ខណៈ​ដែល «XCVII» តំណាង​ឱ្យ​ឆ្នាំ​កើត​របស់​គេ​គឺ​ ១៩៩៧ ក្នុង​តួ​លេខ​រ៉ូម៉ាំង​ ​​​​៕

Telegram-Troryorng
https://t.me/troryorngmedia
Share.