ក្រុមកម្ពុជា See You Soon បាន​បរាជ័យ​ក្រោម​ថ្វីដៃក្រុម Deus Vult នៅវគ្គKnockout Stage (Lower Bracket) ជុំទី២ ក្នុង​លទ្ធផល ៣-២ កាល​ពី​ថ្ងៃទី១៥ ធ្នូ ដែល​ធ្វើ​ឲ្យ​អស់ឱកាស​ដណ្ដើម​ជើង​ឯកនៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡាអេឡិចត្រូនិកកម្រិតពិភព​លោក M5 World Championship 2023។​

តែយ៉ាង​ណា​ក្រុមកម្ពុជា See You Soon ក្រោម​ការដឹក​នាំ​របស់​គ្រូបង្វឹក Cat God បាន​បង្ហាញ​ភាព​ភ្ញាក់​ផ្អើលដោយ​បាន​ឡើង​មក​កាន់​ចំណាត់​ថ្នាក់​លេង​៥ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អេឡិចត្រូនិកកម្រិតពិភព​លោកសម្រាប់​វិញ្ញាសា Mobile Legends: Bang Bang រៀប​ចំឡើង​ដោយក្រុមហ៊ុន Moonton ដែល​មាន​សហម្ចាស់​ផ្ទះ ម៉ាឡេស៊ី និង​ហ្វី​លីពីន។

ដោយ​ឆ្លង​កាត់​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល លទ្ធផល​យ៉ា​ល្អ​ដោយ​ឆ្លង​កាត់ ៣ប្រកួត​ក្នុង​ពូល ឈ្នះ២ ចាញ់១ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ២ក្នុង​ពូល​ Aដឹក​ដៃក្រុម Onic Esport ឥណ្ឌូណេស៊ី ឡើង​វគ្គបន្ត។ ខណ:នៅ​វគ្គ Knockout Stage (Upper Bracket) ក្រុម See You Soon បាន​ចាញ់​ក្រុម AP Bren របស់​ហ្វីលីពីន ៣-១ កាល​ពី​ថ្ងៃទី១០ ធ្នូ។

កម្មវិធីប្រកួត​នៅ​ថ្ងៃទី១៦ ធ្នូនេះ៖

គួររំលឹកថា នេះ​ជា​លើកទី២ ហើយ​ដែល​ក្រុម​ See You Soon ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភព​លោក​មួយ​នេះ ដោយ​កាលព្រឹត្តិការ M3 ក្រុមកម្ពុជា See You Soon ក៏ធ្វើបានល្អដែរ ទទួល​បាន​ចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម ១៦ក្រុម ដោយ​ទទួល​បាន​ប្រាក់​រង្វាន់១៥០០០ដុល្លារ ខណ: ម្ចាស់​ជើង​ឯក​ឆ្នាំចាស់ (M4) បាន​ទៅ​លើក្រុម ECHO Philipine ទទួល​បាន​ប្រាក់​រង្វាន់ ៣០ម៉ឺនដុល្លារ៕

Share.