ភ្នំពេញ៖បុរសម្នាក់វ័យ៤០ឆ្នាំជាង បានលួចរថយន្ត ចេញពីម្តុំ បុរីសន្តិភាព២ ក្នុងខណ្ឌពោធិ៍សែនជ័យ រួចជិះរត់គេច រហូតដល់ ម្តុំសណ្ឋាគារសុខា ក៏ត្រូវបាន កម្លាំងសមត្ថកិច្ច ល្បាត ឃាត់ខ្លួនបាន នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០៩:៤០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះ ម្ចាស់រថយន្ត ឈ្មោះ ហុក វួចហេង ភេទស្រី អាយុ៤២ឆ្នាំ ប្តីឈ្មោះ ហុង សុវណ្ណៈ អាយុ៤៥ឆ្នាំ រស់នៅបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍ សែនជ័យ ។

រថយន្តដែលជនសង្ស័យលួចយក ម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2L-8029 ។

យោងតាមប្រភពបានឲ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ជនរងគ្រោះនិងក្រុមគ្រួសារ បើករថយន្តវិលត្រឡប់មកពីហូបការ ដល់មុខផ្ទះនាំគ្នាចុះចាក់សោ បើកទ្វាររបងផ្ទះ មិនបានពន្លត់រថយន្ត ស្រាប់តែជនសង្ស័យបើកទ្វារចូល ឡុកសោជាប់ ហើយបើករថយន្តរត់គេច។ពេលនោះ ជនរងគ្រោះស្រែកផ្អើលឆោឡោដល់អ្នកជិតខាងនិងសមត្ថកិច្ច ចំនួន៣ខ័ណ្ឌគឺ ពោធិ៍សែនជ័យ កំបូល ដង្កោ ចេញតាម ស្ទាក់ តែមិនបានសម្រេច រហូតដល់វេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃដដែល រថយន្តខាងលើត្រូវបាន កម្លាំងនគរបាលខណ្ឌជ្រោយចង្វារប្រទះឃើញ កំពុងចរាចរណ៍លើផ្លូវជាតិលេខ៦អា ទើបដេញស្ទាក់ចាប់ឃាត់បាន ទាំងរថយន្ត ទាំងជនសង្ស័យ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចខណ្ឌជ្រោយចង្វា បាន ប្រគល់ រថយន្ត រួមទាំង ជនសង្ស័យ ជូនទៅ សមត្ថកិច្ច ចោមចៅទី២ ដេីម្បី ចាត់ការតាមនិតិវិធីផ្លូវច្បាប់៕

អត្ថបទ៖វិច្ឆិកា

Share.