ការប្រកួតពានរង្វាន់យុវជនស្វាយរៀង អាយុក្រោម ១៨ឆ្នាំបានរកឃើញម្ចាស់ជើងឯកហើយ គឺបានលើក្រុមព្រះខ័នរាជស្វាយរៀង U18 ក្រោយយកឈ្នះលើក្រុមយុវជនសាមគ្គី ដោយលទ្ធផល ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ ក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់យុវជនស្វាយរៀង អាយុក្រោម ១៨ឆ្នាំ (Svay Rieng Cup) រដូវកាល២០២៣ កាលពីថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០២៣ កន្លងទៅ នៅកីឡដ្ឋានខេត្តស្វាយរៀង។

៣គ្រាប់ ជ័យជម្នះរបស់ក្រុមព្រះខ័នរាជស្វាយរៀង U18 រកបានដោយកីឡាករ ឯក វិច្ឆិកា ២គ្រាប់នៅនាទី ១២ និងនាទី៤៩ ខណៈ១គ្រាប់ចុងក្រោយគឺរកបានដោយកីឡាករ ចាន់ ទិត្យវិច្ឆិកា នៅនាទី៧៦។

ខាងក្រោមនេះជាម្ចាស់ពានរង្វាន់ឯកត្តជន ប្រចាំរដូវកាល៖

ទី១. លោក ម៉ី សុផាត របស់ក្រុមព្រះខ័នរាជស្វារៀង U18 គ្រូបង្វឹកល្អជាងគេ

ទី២. កីឡាករ ស្តើង បញ្ញាសុភត្រា របស់ក្រុមព្រះខ័នរាជស្វាយរៀង U18 ជាកីឡាករទាត់បញ្ចូលទីច្រើនជាងគេ។

កីឡាករ សេង រដ្ឋាណា របស់ព្រះខ័នរាជស្វាយរៀង U18 ជាអ្នកចាំទីល្អជាងគេ ។

ក្រុមជើងឯករង ក្រុមយុវជនសាមគ្គី

Share.