ក្លិប​បាល់ទាត់ ISI ដង្កោសែនជ័យ បាន​បង្ហាញ​ការ​លេង​បាន​យ៉ាង​ល្អ បន្ទាប់​ចូល​ដល់​ការប្រកួត​នៅ​ជុំ​ទី២ ​នៃពាន​រង្វាន់​លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៣-២៤ ដោយ ៤ប្រកួត​ចុង​ក្រោយ​ជួប​សុទ្ធ​តែ​ក្រុម​ខ្លាំង តែ​មិន​ទាន់​បរាជ័យ​សោះ ដោយ​ឈ្នះព្រៃវែង ស្មើជា​មួយវិសាខា ឈ្នះស្វាយរៀង និងចុងក្រោយ​ឈ្នះណាហ្គាវើលដ៍។

ដោយ​ឡែក​បើ​និយាយ​ពី​ការ​ប្រកួត​ទាំង ១៤សប្ដាហ៍​ឆ្លង​កាត់ ១៤ប្រកួត​កន្លង​មក​ ឈ្នះតែ ៧ប្រកួត ស្មើ២ និងចាញ់ ៥ប្រកួត មាន២៣ពិន្ទុ បន្តឈរ​នៅតំណែង Top4 ក្នុង​តារាងចំណាត់​ថ្នាក់។ លទ្ធផល​ ១៤សប្ដាហ៍​ របស់ ISI ដង្កោសែនជ័យ នៅ​ក្នុង​ពានរង្វាន់​លីគកំពូល​កម្ពុជា៖

សប្ដាហ៍ទី១៖ ឈ្នះ អង្គរថាយហ្គឺរ ១- ០ នៅកីឡដ្ឋាន AIA KMH Park
សប្ដាហ៍ទី២៖ ចាញ់ ព្រៃវែង ៥-០ នៅកីឡដ្ឋាន AIA KMH Park
សប្ដាហ៍ទី៣៖ ចាញ់វិសាខា ៤-០ នៅកីឡដ្ឋានព្រីនស៍
សប្ដាហ៍ទី៤៖ ចាញ់ស្វាយរៀង ២-១ នៅកីឡដ្ឋាន AIA KMH Park
សប្ដាហ៍ទី៥៖ ស្មើជាមួយណាហ្គាវើល ១-១ នៅកីឡដ្ឋាន AIA KMH Park
សប្ដាហ៍ទី៦៖ ចាញ់ភ្នំពេញក្រោន ៤-២ នៅកីឡដ្ឋាន Smart RSN
សប្ដាហ៍ទី៧៖ ឈ្នះគិរីវង់សុខសែនជ័យ ១-០ នៅកីឡដ្ឋានគិរីវង់
សប្ដាហ៍ទី៨៖ ឈ្នះ បឹងកេត ២-១ នៅកីឡដ្ឋាន AIA KMH Park
សប្ដាហ៍ទី៩៖ ឈ្នះ Tiffy Army ២-១ នៅកីឡដ្ឋាន AIA KMH Park
សប្ដាហ៍ទី១០៖ ចាញ់ អង្គរថាយហ្គឺរ ២-១ នៅកីឡដ្ឋានហនុមាន
សប្ដាហ៍ទី១១៖ ឈ្នះព្រៃវែង ១- ០ នៅកីឡដ្ឋានខេត្តព្រៃវែង
សប្ដាហ៍ទី១២៖ ស្មើជាមួយវិសាខា ១-១ នៅកីឡដ្ឋាន AIA KMH Park
សប្ដាហ៍ទី១៣៖ ឈ្នះ ព្រះខ័នរាជស្វាយរៀង ២-១ នៅកីឡដ្ឋានខេត្តស្វាយរៀង
សប្ដាហ៍ទី១៤៖ ឈ្នះ ពាហ្គាវើលដ៍ ៣-២ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ៕

Share.