កម្មវិធី​ប្រកួត​ក្នុង​ពានរង្វាន់​បាល់ទាត់ UEFA Champions League វគ្គ​១៦ក្រុម​ចុងក្រោយ នៅ​រដូវកាល​ ២០២៣-២៤ បាន​ចាប់​គូ​រួចរាល់​ហើយ ដើម្បី​បន្ត​ស្វែង​រក​ក្រុម​ខ្លាំង​ឡើង​ទៅ​ជុំ​បន្ត រហូត​ស្វែង​រក​ក្រុម​ជើង​ឯក​ប្រចាំ​រដូវកាល។

ខាង​ក្រោម​ជា​លទ្ធផល​នៃ​ការ​ចាប់ឆ្នោត៖
– PORTO vs ARSENAL
– NAPOLI vs BARCELONA
– PARIS SAINT-GERMAIN vs REAL SOCIEDAD
– INTER MILAN vs ATLÉTICO DE MADRID
– PSV vs BORUSSIA DORTMUND
– LAZIO vs BAYERN MÜNCHEN
– COPENHAGEN vs MANCHESTER CITY
– RB LEIPZIG vs REAL MADRID។

ពានរង្វាន់ UEFA Champion League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោលគឺមានអាយុកាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៤ដង ខណ: AC Milan ធ្លាប់ឈ្នះបាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក៕

Share.