ក្រុម​បាល់ទះ​ជម្រើស​ជាតិ​បារាំង បាន​ឈ្នះ​មេដាយ​មាស ជា​ប្រវត្តិសាស្រ្ត​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ ដែល​កំពុង​តែ​រៀបចំ​ឡើង​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ក្រោយ​យក​ឈ្នះ​ក្រុម​រុស្ស៊ី ដោយ​លទ្ធផល ៣សិត​ទល់២សិត នៅ​យប់​ថ្ងៃ​សៅរ៍ ទី​៧ ខែ​សីហា ឆ្នាំ​២០២១ នេះ។

ការ​ប្រកួត​នៅ​កីឡដ្ឋាន Ariake Arena ក្នុង​ទីក្រុង​តូក្យូ ក្រោម​ការ​កាត់​សេចក្តី​របស់​លោក​អាជ្ញាកណ្ដាល Vladimir Simonović ជនជាតិ​ស៊ែប៊ី និង​លោក Paulo Turci ជនជាតិ​ប្រេស៊ីល ក្រុម​បារាំង បាន​នាំ​មុខ​២សិត ដោយ​លទ្ធផល ២៥-២៣ និង​២៥-១៧ តែ​ត្រូវ​ក្រុម​រុស្ស៊ី តាម​ស្មើ​២សិត​វិញ ដោយ​លទ្ធផល ២១-២៥,២១-២៥។ ចូល​ដល់​សិត​ទី៥ ក្រុម​បារាំង យក​ឈ្នះ​វិញ ដោយ​លទ្ធផល ១៥-១២។

លទ្ធផល​បាល់ទះ​បុរស​ប្រចាំ​ឆ្នាំ​នេះ​គឺ បារាំង​ឈ្នះ​មេដាយ​មាស រុស្ស៊ី​មេដាយ​ប្រាក់ និង​អាហ្សង់ទីន​មេដាយ​សំរឹទ្ធ។

ខាង​ក្រោម​ជា​បញ្ជី​ម្ចាស់​មេដាយ ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​គិត​ត្រឹម​ដាក់​បញ្ជូល​បាល់ទះ​បុរស​ជា​ផ្លូវការ៖
ឆ្នាំ​១៩៦៤៖ សូវៀត មេដាយ​មាស ឆេកូស្លូវ៉ាគី មេដាយ​ប្រាក់ ជប៉ុន មេដាយ​សំរឹទ្ធិ
ឆ្នាំ១៩៦៨៖ សូវៀត មេដាយ​មាស ជប៉ុន មេដាយ​ប្រាក់ ឆេកូស្លូវ៉ាគី មេដាយ​សំរឹទ្ធិ
ឆ្នាំ​១៩៧២៖ ជប៉ុន មេដាយ​មាស អាល្លឺម៉ង់​ខាង​កើត មេដាយ​ប្រាក់ សូវៀត​ មេដាយ​សំរឹទ្ធិ
ឆ្នាំ​១៩៧៦៖ ប៉ូឡូញ មេដាយ​មាស សូវៀត មេដាយ​ប្រាក់ គុយបា មេដាយ​សំរឹទ្ធិ
ឆ្នាំ​១៩៨០៖ សូវៀត មេដាយ​មាស ប៊ុលហ្គារី មេដាយ​ប្រាក់ រ៉ូម៉ានី មេដាយ​សំរឹទ្ធិ
ឆ្នាំ​១៩៨៤៖ អាមេរិក មេដាយ​មាស ប្រេស៊ីល មេដាយ​ប្រាក់ អ៊ីតាលី​មេដាយ​សំរឹទ្ធិ
ឆ្នាំ​១៩៨៨៖អាមេរិក មេដាយ​មាស សូវៀត មេដាយ​ប្រាក់ អាហ្សង់ទីន មេដាយ​សំរឹទ្ធិ
ឆ្នាំ​១៩៩២៖ប្រេស៊ីល មេដាយ​មាស ហុល្លង់ មេដាយ​ប្រាក់ អាមេរិកមេដាយ​សំរឹទ្ធិ
ឆ្នាំ​១៩៩៦៖ហុល្លង់ មេដាយ​មាស អ៊ីតាលី មេដាយ​ប្រាក់ យូហ្គោស្លាវី ​មេដាយ​សំរឹទ្ធិ
ឆ្នាំ​២០០០៖យូហ្គោស្លាវី មេដាយ​មាស រុស្ស៊ី មេដាយ​ប្រាក់ អ៊ីតាលី​មេដាយ​សំរឹទ្ធិ
ឆ្នាំ​២០០៤៖ ប្រេស៊ីល មេដាយ​មាស អ៊ីតាល មេដាយ​ប្រាក់ រុស្ស៊ី មេដាយ​សំរឹទ្ធិ
ឆ្នាំ​២០០៨៖ អាមេរិក មេដាយ​មាស ប្រេស៊ីល មេដាយ​ប្រាក់ រុស្ស៊ី មេដាយ​សំរឹទ្ធិ
ឆ្នាំ២០១២៖ រុស្ស៊ី មេដាយ​មាស ប្រេស៊ីល មេដាយ​ប្រាក់ អ៊ីតាលី មេដាយ​សំរឹទ្ធិ
ឆ្នាំ​២០១៦៖ ប្រេស៊ីល មេដាយ​មាស អ៊ីតាលី មេដាយ​ប្រាក់ អាមេរិក មេដាយ​សំរឹទ្ធិ

Telegram-Troryorng
Share.