ខ្ទឹមស មិនមែនគ្រាន់តែជាគ្រឿងសម្រាប់បន្ថែមរសជាតិទៅលើមុខម្ហូបតែ១មុខនោះទេ វាក៏មានប្រយោជន៍ដ៏សំខាន់ចំពោះសុខភាព ដែលអ្នកមិនធ្លាប់ដឹង។ ខ្ទឹម ស គឺជាអាហារដែលសំបូរទៅដោយសមាសធាតុស្ពាន់ធ័រ ដែលត្រូវបានគេជឿថា នាំមកនូវអត្ថប្រយោជន៍ចំពោះសុខភាពរបស់មនុស្ស។ ក្នុងចំណោមអត្ថប្រយោជន៍ជាច្រើននោះ ខ្ទឹម ស អាចជួយសម្រួលដល់អ្នកគេងមិនលក់បានយ៉ាងមានប្រសិទ្ធភាព។

ខ្ទឹម គឺជារុក្ខជាតិមួយនៅក្នុងគ្រួសារអាលីយ៉ូម រឺ (ខ្ទឹមបារាំង)។ ខ្ទឹម ស មានសារធាតុចិញ្ចឹមជាច្រើនរួមទាំង វីតាមីនB6, វីតាមីនC, ម៉ង់ហ្គាណេស, សេលេញ៉ូម, ផូស្វ័រ, កាល់ស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្មដទៃទៀតផងដែរ។ ជាពិសេសនៅពេលដែលអ្នកយកខ្ទឹមស ដាក់ក្រោមខ្នើយគេង វាអាចជួយឲ្យអ្នកគេងលក់ស្កប់ស្កល់ ជួយកាត់បន្ថយអាការៈផ្ដាសាយ ហើយមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងអាចព្យាបាលស្នាមរបួសតូចៗនៅលើស្បែកផងដែរ។

នេះគឺជាអត្ថប្រយោជន៍ ៣ យ៉ាងនៃការគេងជាមួយខ្ទឹម នៅក្រោមខ្នើយរបស់អ្នក៖

  • ខ្ទឹមស ធ្វើឱ្យអ្នកដកដង្ហើមបានស្រួល

នៅពេលអ្នកបកខ្ទឹមស វានឹងផ្លាស់ប្តូរទៅជាអាលីស៊ីនដែលជាសារធាតុប្រឆាំងជាតិពុលអាចប្រយុទ្ធប្រឆាំង នឹងការឆ្លងមេរោគ និងបាក់តេរី។ នៅពេលអ្នកយកខ្ទឹមស ដាក់ចូលក្នុងច្រមុះ១ចំហៀង វាអាចជួយសម្រួលដល់ការដកដង្ហើម និងអាចជួយឲ្យអ្នកគេងលក់ស្រួល ប៉ុន្ដែពេលញុកលើកដំបូងអ្នកនឹងមានអារម្មណ៍ឆួលច្រមុះបន្តិច។

  • ខ្ទឹមស កំចាត់មូស និងសត្វល្អិតផ្សេងៗ

ខ្ទឹមស អាចជួយកំចាត់សត្វល្អិតបាន ព្រោះពពួកមូស និងសត្វល្អិតផ្សេងៗ ខ្លាចក្លិនឆួលហឹរ។ ដូច្នេះអ្នកអាចដាក់ខ្ទឹមស ជាប់ខ្លួនដើម្បីបណ្ដេញមូស និង សត្វល្អិតចង្រៃផ្សេងៗកុំឲ្យរំខានដំណេករបស់អ្នក។

  • ខ្ទឹមស ព្យាបាលការគេងមិនលក់

តើអ្នកបានជួបប្រទះនូវផលអាក្រក់ នៃការថប់អារម្មណ៍ ឬ ជួបប្រទះការលំបាកក្នុងការគេងដែររឺទេ? ការដាក់ខ្ទឹមសនៅក្រោមខ្នើយរបស់អ្នកនឹងធ្វើឲ្យអ្នកសម្រាកបានល្អប្រសើរ។

  • វិធីព្យាបាលនេះត្រូវបានប្រើប្រាស់តាំងពីសម័យបុរាណ ការពង្រឹងកោសិកា និងលក្ខណៈសម្បត្តិប្រឆាំងមេរោគរបស់ខ្ទឹមសជួយរក្សាសារធាតុរាវក្នុងរាងកាយ និងសរីរាង្គឲ្យមានសុខភាពល្អ និងគ្មានជំងឺ។

ជាពិសេសខ្ទឹមស មានប្រយោជន៍ដល់បេះដូង សម្ពាធឈាម និងឆ្អឺង ដែលជួយឲ្យឈាមរត់បានស្រួលពាសពេញរាងកាយ នៅពេលដែលអ្នកញុំាអាហារដែលមានខ្ទឹមស អាចធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះត្រឹម ១០%។ ខ្ទឹមស ក៏អាចកាត់បន្ថយហានិភ័យនៃជម្ងឺបេះដូងបានដែរ ដោយសារវាយអាចបន្ថយកូលេស្ដេរ៉ូល និង សម្ពាធឈាមក្នុងរាងកាយបានយ៉ាងល្អប្រសើរ។ បន្ថែមពីនេះ ខ្ទឹមស ក៏អាចជួយកាត់បន្ថយការពុកឆ្អឹង និងការពារអ្នកពីជម្ងឺរលាកសន្លាក់បានដែរ ព្រោះវាអាចជួយបង្កើនអ័រម៉ូនអឺស្ត្រូសែនចំពោះមនុស្សស្រីក្រោយវ័យអស់រដូវ៕


ដូច្នេះ ការញុំាខ្ទឹមស រាល់ថ្ងៃនិងជួយអ្នកកាត់បន្ថយហានិភ័យទាំងអស់ដែលរៀបរាប់នៅខាងលើនេះ


ប្រភព៖ Pulse.ng និង wikipedia

Share.