សិល្បៈជាតិ៖ ដូច​អ្នកគាំទ្រ​ធ្លាប់​ដឹង​មកហើយ​ថា កញ្ញា ខាត់ ​ស្រី​ច័ន្ទ គឺជា​អតីត​ម្ចាស់​ជ័យលាភី​លំដាប់​រង​ទី ៤ Miss Grand Cambodia ឆ្នាំ ២០២០ និង​មានបទពិសោធន៍​យ៉ាង​ជោគ​ជំ​ជាមួយ​កម្មវិធី​ប្រកួត​សម្រស់​ដ៏​ធំ​និង​អស្ចារ្យ​មួយ​នេះ។ 

ពេលនេះ​កញ្ញា​ក៏​ទទួលបាន​សិទ្ធ​ក្នុងការ​គ្រប់គ្រង Miss Grand Kampong Chhnang 2024 ដែលជា​ការងារ​ថ្មី​មួយទៀត​ក្នុង​វិស័យ​បវរកញ្ញា​ក្រៅពី​អាជីព​ពិធី​ការិនី។ ហើយ​កញ្ញា​បាន​គូសបញ្ជាក់ថា កញ្ញា​មិន​ខ្លាច​នឹង​ផ្ទេរ​ដួងវិញ្ញាណ​ទៅឱ្យ​បេ​ក្ខ​នារី​កំពង់​ឆ្នាំ ដើម្បី​ឆ្ពោះទៅ​ដណ្ដើម​មកុដ Miss Grand Cambodia  និង  Miss Grand International។

រហូតមកទល់​ពេលនេះ PD តំណាងឱ្យ​ខេត្ត​កំពង់​ឆ្នាំ​រូបនេះ មាន​ផែនការ​រួចជា​ស្រេចជាច្រើន​​ក្នុងការ​ស្វែងរក ក៏ដូចជា​ជ្រើសរើស​បេ​ក្ខ​នារី​ប្រចាំខេត្ត​កំពង់​ទៅតាម​គោល​គំនិត ឬ Concept ខេត្ត ពោលគឺ កញ្ញា​នឹង​ជ្រើស​យក​​បេក្ខ​នារី ១២ នាក់ ដែល​តំណាងឱ្យ​នាង​ទាំង ១២ ជា​អត្តសញ្ញាណ​ខេត្ត​កំពង់​ឆ្នាំ​មក​ចូលរួម​ប្រកួត។

យ៉ាងណាមិញ ក្នុងនាម​ជា PD តំណាងឱ្យ​ខេត្ត​កំពង់​ឆ្នាំ​ផង និង​ក្នុងនាម​ជា​អតីត​បេក្ខភាព ធ្លាប់​ម្ចាស់​ជ័យលាភី​លំដាប់​រង​ទី ៤ ផង កញ្ញា ខាត់​ស្រី​ច័ន្ទ ក៏បាន​បង្ហាញ​ពី​គោល​គំនិត​ចាប់យក​ខេត្ត​កំពង់​ឆ្នាំ និង​ប្រាប់​ទៅកាន់​បេក្ខភាព​ដែល​ចង់​ដាក់ពាក្យ​មក​ប្រកួត​ថា កញ្ញា​នឹង​ផ្ញេ​រវិ​ជ្ជា​គុន ផ្ញេ​រ​ដួង​វិ​ញ្ញាណ ​របស់​កញ្ញា​ឱ្យទៅ​បេ​ក្ខ​នារី​ទាំងអស់​ដោយ​មិន​លាក់លៀ​​ម បានន័យថា បេក្ខនារីមក​ប្រកួតគឺទទួលបានសីល្ប៍វិធី​ខាប់​គ្រប់គ្រឿង​របស់ Miss Grand។

សូមជម្រាបថា កុំ​ភ្លេច​រង់ចាំ​តាមដាន​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ Miss Grand Kampong Chhnang 2024 ដើម្បី​បាន​ជ្រាប​ពី​ដំណើរ​នៃ​ការប្រកួត​ទាំងមូល ហើយ​កុំ​ភ្លេច​រង់ចាំ​អ៊ុត​មើលថា តើ​បេ​ក្ខ​នារី​រូប​ណា​ដែលជា​ម្ចាស់​មកុដ​របស់ Grand Kampong Chhnang 2024៕

Share.