ក្រុមទាំង៣ ដែលឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ ​AFC Cup ឆ្នាំ២០២៣ ក្នុងតំបន ASEAN Zone ក្នុងនោះមាន១ក្រុមដែលនឹងត្រូវប៉ះក្រុមភ្នំពេញក្រោន របស់កម្ពុជា ដូចនេះសារព័ត៌មានត្រយង សូមជម្រាបជូនប្រីយមិត្តអំពីក្រុមទាំង ៣នោះ ដូចតទៅ។

ទី១ នោះគឺក្រុម Sabah F.C.

មុនឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ASEAN Zone នៃពានរង្វាន់ AFC Cup ឆ្នាំ​២០២​៣​ ក្រុមដែលមានអាយុកាល ៧៣ឆ្នាំរបស់ម៉ាឡេស៊ីមួយនេះ ស្ថិត​នៅពូល H ជាមួយក្រុម Hougang United របស់សង្ហិបុរី, PSM Makassar របស់ឥណ្ឌូណេស៊ និង​Haiphong របស់វៀតណាម។

សម្រាប់បេសកម្មនៅក្នុងពូល H របស់ Sabah F.C ឆ្លងកាត់៦ប្រកួត ឈ្នះ៤ និងចាញ់២ មាន​១២​ពិន្ទុ។ ក្រោមការដឹកនាំរបស់លលោក Ong Kim Swee ក្រូបង្វឹកជនជាតិម៉ាឡេស៊ីផ្ទាល់  ក្នុងនោះការប្រកួតនៅជើងទី១ Sabah F.C បានយកឈ្នះលើក្រុម Hougang United របស់សិង្ហ បុរី ដោយលទ្ធផល ៣-០ ក្រោយមក Sabah F.C បន្តយកឈ្នះលើក្រុម PSM Makassar របស់ឥណ្ឌូណេស៊ី យ៉ាងចាស់ដៃ ដោយលទ្ធផល ៥-០ ក្នុងទី១ដូចគ្នា។ Sabah F.C ស្គាល់រស់ជាតិ បរាជ័យ​លើកដំបូង ក្រោមថ្វីជើងម្ចាស់ផ្ទះ Hai Phong របស់វៀតណាម ដោយលទ្ធផល ៣-២ ក្នុងជើង​ទី១។

ដោយឡែកសម្រាប់ជើងទី២ វិញក្រុម Sabah F.C បានយកឈ្នះលើក្រុម ​ Hai Phong ដោយ​លទ្ធ​​ផល​ ៤-១ ក្រោយមកបន្តយកឈ្នះលើ Hougang United ដោលទ្ធផល ៤-១ និងចុងក្រោយចាញ់ក្រុម PSM Makassar ដោយលទ្ធផល ៣-១។

ដូចនេះក្រុម Sabah F.C របស់ម៉ាឡេស៊ី មួយនេះនឹងត្រៀមប៉ះក្រុម Macarthur FC របស់​អូស្ត្រាលី សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ASEAN Zone នៃពានរង្វាន់ AFC Cup នៅខែកម្ភៈ ឆ្នាំ២០​២៤ ខាងមុខ។

ទី២ គឺក្រុម Central Coast Mariners

Central Coast Mariners គឺជាក្រុមដែលតំណាងរបស់អូស្រ្តាលី ស្ថិតនៅពូល G  ជាមួយ Terengganu របស់ម៉ាឡេស៊ី Bali United របស់ឥណ្ឌូណេស៊ី និង Stallion Laguna របស់ហ្វីលីពីន ដោយបានចាប់ផ្តើម​យុទ្ធ​នា​កា​រដំបូង​របស់គេ ក្នុងជើងទី១ ចាញ់ក្រុម Terengganu ដោយលទ្ធផល ១-០ ប្រកួតទី២ យកឈ្នះក្រុម Stallion Laguna យ៉ាងចាស់ដៃ ៩-១ និងប្រកួតទី៣ យកឈ្នះក្រុម Bali United ៦-៣។

ដោយឡែកសម្រាប់ការប្រកួតជើងទី២វិញឃើញថា Central Coast Mariners បន្តយក​ឈ្នះ​លើក្រុមBali United ២-១ បន្ទាប់មកស្មើជាមួយ Terengganu ក្នុងលទ្ធផល ១-១ និងចុងក្រោយយកឈ្នះលើ​ក្រុម Stallion Laguna ក្នុងលទ្ធផល ៣-០។

ដូចនេះក្រុម Central Coast Mariners ដែលដឹកនាំដោយលោក Mark Jackson ជន​ជាតិអង់គ្លេល មួយនេះឡើងទៅវគ្គបន្ត ក្រោយឆ្លង​កាត់ ៦ប្រកួត ឈ្នះ៤ និងចាញ់២ មាន១២ពិន្ទុ ហើយត្រូវប៉ះក្រុមភ្នំពេញក្រោន របស់កម្ពុជា នៅខែកម្ភៈ ឆ្នាំ២០២៤ ខាងមុខ។

ទី៣ គឺក្រុមរូមពូលជាមួយភ្នំពេញក្រោន នោះគឺ Macarthur FC

Macarthur FC គឺជាក្រុមរបស់ប្រទេសអូស្ត្រាលី ដោយឋិតក្នុងពូលជាមួយភ្នំពេញក្រោន របស់កម្ពុជា DH Cebu របស់ហ្វីលីពីន និង Shan United របស់មីយ៉ាន់ម៉ា។ ក្រុម Macarthur FC មានលោក Mile Sterjovski ជាគ្រូបង្វឹក ឆ្លងកាត់៦ប្រកួត ឈ្នះ៥ ចាញ់១ មាន១៥ពិន្ទុ ដោយកាលពី​ប្រកួត​​ទី១ គឺបានយកឈ្នះលើក្រុម Shan United របស់មីយ៉ាន់ម៉ា ដោយលទ្ធផល ៣-០ ក្រោយមកបន្ត​យកឈ្នះ លើ DH Cebu ដោយលទ្ធផល ៨-២ ប្រកួតទី២ ក្នុងជើងទី១ បានបរាជ័យក្រោ​មថ្វីជើង​ភ្នំពេញ​ក្រោ​ន ដោយលទ្ធផល ៣-០។

ដោយឡែកសម្រាប់ការប្រកួតក្នុងជើងទី២ បានសងសឹកលើភ្នំពេញក្រោន វិញដោយបានយកឈ្នះ ដោយលទ្ធផល ៥-០ រួចបន្តយកឈ្នះលើ Shan United ៤-០ និងចុងក្រោយយកឈ្នះ យកឈ្នះ DH Cebu ៣-០ ។

សូមជម្រាប់ដែលថា សម្រាប់ក្រុមភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Stary nskyi  គឺជាក្រុម២ល្អ ពោលគឺឆ្លងកាត់ ៦ប្រកួត ឈ្នះ៤ ចាញ់២ មាន១៥ពិន្ទុ ដូចនេះក្រុមដែល​មានមូល​ដ្ឋាននៅរាជធានីភ្នំពេញ មួយនេះនឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ASEAN Zone ហើយ​ត្រូវ​ប៉ះក្រុម Central Coast Mariners របស់អូស្ត្រាលី នៅខែកម្ភៈ ឆ្នាំ២០២៤ ខាងមុខ។

សម្រាប់ការប្រកួតវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ASEAN Zone ប្រចាំតំបនអាស៊ាន តម្រូវឱ្យ​ក្រុមទាំង ៤ប្រកួតគ្នា ដើម្បីយក ២ក្រុមប្រកួតគ្នា នៅវគ្គផ្តាច់ព្រ័ត្រ រួចបន្តរកក្រុមឈ្នះ ដើម្បីឡើងទៅវគ្គបន្ត នៃពានរង្វាន់កម្រឹតទ្វីប AFC Cup 2023  ក្នុងនាមជាក្រុមតំណាងតំបនអាស៊ាន៕

Share.