សិល្បៈជាតិ៖ ត្រឹមតែ​ពាក់កណ្ដាល​ខែធ្នូ ចុងឆ្នាំ ២០២៣នេះ តារា​សិល្បៈ ៣ ដួង​បាន​បង្ហោះ​ដំណឹង​រីករាយ​ឱ្យ​អ្នកគាំទ្រ​បានដឹងថា ពួកគេ​ទទួលបាន​ទាយាទ​តូច​ដែលជា​សមាជិកគ្រួសារ​ថ្មី ហើយ​ទាយាទតូចៗទាំងនោះ សុទ្ធតែ​មក​ចាប់កំណើត​ក្នុង​ពូជពង្ស​ឈាមជ័រ​ជា​អ្នកសិល្បៈ​មាន​ទាំង​បវរកញ្ញា និង​តារាចម្រៀង។ ចង់ដឹងថា​តារា​ដួង​ណាខ្លះ​នោះ ថ្ងៃ​សារព័ត៌មាន​ត្រយង​នឹង​នាំ​អារម្មណ៍​ប្រិយមិត្ត​ទាំងអស់គ្នា​មក​តាមដាន​ជាពិសេស៖

ឌី លីកា ជា​អតីត​ម្ចាស់​មកុដ Miss Grand Cambodia ឆ្នាំ ២០១៨ ដោយ​អ្នកនាង​ទើបតែ​ប្រសូត​បាន​ទាយាទ​ប្រុស​នៅ​ថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៣ និង​ដាក់ឈ្មោះថា កែវ វិសិដ្ឋ។ នៅ​ឆ្នាំ ២០២១ អ្នកនាង ឌី លីកា បាន​រៀប​មង្គលការ​ជាមួយ​លោក​កែវ អមរា ដែល​គេ​ស្គាល់​ថា​ជា​អ្នកជំនួញ​មានមុខមាត់​ម្នាក់​ក្នុងសង្គម និង​បាន​ប្រមូល​អ្នក​កំដរ​ក្រមុំ​ជា​បវរកញ្ញា​ដូចគ្នា គឺ កញ្ញា​សេង រដ្ឋា និង​កញ្ញា លីវ ជី​លី ម្ចាស់​មកុដ Miss Supra Cambodiaជាដើម។

ចំណែក​នា​ថ្ងៃទី ១៤ ខែធ្នូ ២០២៣ កន្លងមកនេះ តារាចម្រៀង នៅ ស៊ី​នឿន ក៏បាន​បង្ហោះ​រូបភាព​រីករាយ​ជាមួយនិង​ភរិយា រួមទាំង​ក្រុមគ្រួសារ ដោយ​លោក​បានឃើញ​មុខ​របស់​កូនស្រី​ដែល​បាន​សម្រាល​នៅ​មន្ទីរពេទ្យ​នា​ទឹកដី​សហរដ្ឋអាមេរិក និង​ដាក់ឈ្មោះថា ឈ្មោះថា  ឆា​ឡត មនោ​រា​ហ៍។ នៅ​ឆ្នាំ ២០២១ តារាចម្រៀង​ប្រុស នៅ ស៊ី​នឿន បាន​រៀប​មង្គលការ​ឧ​ត្ត​ម​ភរិយា​ជា​ក្រមុំ​អាណិកជន​ឈ្មោះ សោម ដូរ​ម៉ា​និច្ច ហើយ​ក្រោយ​រៀបការ​រួច​ទាំងពីរ​បានមក​ប្រើ​ជីវិត​រស់នៅ​លើទឹក​ដីស​ហ​រដ្ឋ​អាមេរិក ប៉ុន្តែ​លោក​នៅតែ​បន្ត​អាជីព​ជា​តារាចម្រៀង​ដ​ដែរ។

ចុងក្រោយ​នេះ គឺ Miss Universe Cambodia 2021 អ្នកនាង ងិន ម៉ា​រ៉ា​ឌី ក៏បាន​បង្ហោះ​ដំណឹង​រីករាយ​នៅ​បណ្ដាញ​សង្គម​ឱ្យ​អ្នកគាំទ្រ​បានដឹងថា អ្នកនាង​សម្រាល​បានកូន​ស្រី​នៅ​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣ និង​បានដាក់​ឈ្មោះ​ឱ្យ​កូនស្រី​យ៉ាង​ពីរោះ​ថា ឡូ​រ៉េ​ន ទេវី ទិ​ត្យ ។ អ្នកនាង ងិន ម៉ា​រ៉ា​ឌី ក៏បាន​រៀប​អា​ពិពាហ៍​ជាមួយ​កូន​កំ​ឡោះ​អាណិកជន​គឺ លោក ទិ​ត្យ វ៉ាន់​ណូ​រ៉ា កាលពី​ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៣ និង​ជា​បវរកញ្ញា Miss Universe Cambodia បើកមុខ​មុនគេ​ក្នុងការ​ក្រាប​ផ្ទឹម​សំពះ​មេបា​ទាំងសងខាង​សាង​គ្រួសារ​យ៉ាង​មាន​សុភមង្គល៕

Share.