ក្រុមបាល់ទាត់ Bayer Leverkusen ក្រោមការដឹកនាំរបស់លោក Xabi Alonso បន្តឈរកំពូលតារាងនៃលីគកំពូលអាល្លឺម៉ង់ Bundesliga ក្លាយជាក្រុមដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់អាឡឺម៉ង់ដែលនៅតែមិនស្គាល់រសជាតិចាញ់សោះ២៥ប្រកួតជាប់ៗគ្នា។

សមិទ្ធផលរបស់ Bayer Leverkusen ក្រោមការដឹកនាំរបស់លោក Xabi Alonso ៣កម្មវិធីធំៗផ្សេងគ្នានៅអឺរ៉ុបដូចជា Bundesliga, UEFA Europa League និង DFB-Pokal

  • នៅលីគកំពូលអាល្លឺម៉ង់ Bundesliga

ក្រុម Bayer Leverkusen កំពុងឈរនៅកំពូលតារាង ក្រោយឆ្លងកាត់ ១៦ប្រកួត ឈ្នះ១៣ ស្មើ៣ មិនដែលចាញ់ មាន៤២ពិន្ទុ តាមពីក្រោយដោយ Bayern Munich ឈរលេខ២ មាន៣៨ពិន្ទុ។

  • ពានរង្វាន់ UEFA Europa League៖

ក្រុម Bayer Leverkusen កំពុងឈរនៅកំពូលតារាងពូល H ឆ្លងកាត់ ៦ប្រកួត ឈ្នះទាំង៦ប្រកួត មាន១៨ពិន្ទុ កក់កៅអីវគ្គ១៦ក្រុមចុងក្រោយ។

  • ពានរង្វាន់ DFB-Pokal៖

ក្រុម Bayer Leverkusen នឹងត្រូវជួប VfB Stuttgart នៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះក្រុម SC Paderborn 3-1 នៅវគ្គ១៦ក្រុមចុងក្រោយ, ទម្លាក់ក្រុម SV Sandhausen 2-5 វគ្គជម្រុះជុំទី២ និងឈ្នះក្រុម Teutonia Ottensen 0-8 វគ្គជម្រុះជុំទី១៕

Share.