ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta បន្តឈរកំពូលតារាង Premier League រដូវកាល ២០២៣-២៤ នៅថ្ងៃ Christmas ក្រោយស្មើ ១-១ ជាមួយ Liverpool នៅកីឡដ្ឋាន Anfield សប្តាហ៍ទី១៨ កាលពីយប់ថ្ងៃទី២៤ ខែធ្នូ។

Arsenal ឆ្លងកាត់ ១៨ប្រកួត ឈ្នះ១២ ស្មើ៤ និងចាញ់២ មាន៤០ពិន្ទុ ខណ: Liverpool ១៨ប្រកួត ឈ្នះ១១ ស្មើ៦ និងចាញ់១ មាន៣៩ពិន្ទុ ស្របពេល Aston Villa លេខ៣ មាន៣៩ពិន្ទុ និង Spurs លេខ៤ មាន៣៦ពិន្ទុ។

ស្របពេល Chelsea របស់លោក Mauricio Pochettino រងបរាជ័យក្រោមថ្វីជើង Wolverhampton Wanderers ក្នុងលទ្ធផល ២-១ ចំណែកឯ Man United របស់លោក Erik ten Hag ចាញ់ West Ham ក្នុងលទ្ធផល ២-០។

សម្រាប់សប្តាហ៍ទី១៨នេះ Man City មិនបានប្រកួតនៅ Premier League នោះទេ ដោយសារជាប់ប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯក FIFA Club World Cup ២០២៣-២៤ ដោយលទ្ធផលឈ្នះ Fluminense FC របស់ប្រេស៊ីល ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃទី២២ ខែធ្នូ នៅកីឡដ្ឋាន King Abdullah Sports City នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕

កម្មវិធីប្រកួត Boxing Day ថ្ងៃទី២៦ ខែធ្នូ តទៅ៖

Share.