កណ្តាល ៖ អាសូរណាស់ ស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានជនសង្ស័យប្រើល្បិចនាំយកទៅដេក ហើយរឹតកសម្លាប់ ហើយរត់គេចខ្លួន នៅក្នុងផ្ទះសំណាក់ បង្កឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅផ្ទះសំណាក់មួយកន្លែងក្នុងស្រុកពញាឮ ខេត្តកណ្តាល។

ករណីឃាតកម្មខាងលើ បន្ទាប់ពីសមត្ថកិច្ច ធ្វើការពិនិត្យស្រាវជ្រាវ រួមដឹកសាកសព ទៅតម្កល់ទុកនៅវត្តវិហារសំណរ ភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ហើយសមត្ថកុច្ចបន្តធ្វើការស្រាវជ្រាវ រហូតដល់រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ទើបស្គាល់អត្តសញ្ញាណ ជនរងគ្រោះ មានឈ្មោះ ប្រាក់ ពៅ ភេទស្រីអាយុ៥៤ឆ្នាំ រស់នៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ហើយសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

បើតាមប្រភពផ្សេងមួយទៀតបានឱ្យដឹងថា ដោយមានការស៉ើបអង្កេត និងស្រាវជ្រាវ សមត្ថកិច្ចឃាត់ហៅនាំបុរសម្នាក់ នៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាមនុស្សស្និទ្ធ និងជាមនុស្សមានទំនាក់ទំនងជាមួយស្ត្រីរងគ្រោះ នាំទៅសាកសួរផងដែរ៕

Share.