កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២១ Page គាំទ្រ​វេទិកា​ប្រកួត​ស្រីស្អាត Universe Pageant បាន​បង្ហោះ​ចែក​រំលែក​ឱ្យ​ដឹង​ពី​រឿងរ៉ាវ ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ព្រោះ​មាន​បុគ្គល​ម្នាក់​បាន​ដាក់​ឈ្មោះ​ខ្លួនឯង​ថា​ អនុសេនីយ​ឯក ប៉ាវីន ដែល​តែង​តែ​បាន​ប្រើ​ប្រាស់​គណនី​នេះ​ទៅ​ឆាត​ញ៉ែ​បវរកញ្ញា​​ ការ​ពិត​នោះ​គឺ​ជា​គណនី​ក្លែងក្លាយ​។

យោង​តាម​ការ​បង្ហោះ​របស់​ Page Universe Pageant បាន​ធ្វើ​ការ​បង្ហោះ​ឱ្យ​ដឹង​ថា​ការ​ពិត​គណនី​ Facebook ឈ្មោះ​ អនុសេនីយ​ឯក ប៉ាវីន ដែល​តែងតែមាន​ចំនួន​ Like, Comment និង​ Share យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​នោះ​ការ​ពិត​​មិនមែន​ជា​មនុស្ស​ពិត​នោះ​ទេ តែ​ជា​ការ​ប្រើប្រាស់​គណនី​ក្លែងក្លាយ​ និង​រូបភាព​ក្លែងក្លាយ​ដោយ​កាត់​ត​យក​រូប​តារា​ស្រុក​គេ​មក​ប្រើប្រាស់​ប៉ុណ្ណោះ​។

នៅ​ខាង​ក្រោម​ផុស​ខាង​លើ​មាន​មនុស្ស​ជា​ច្រើន​​បាន​ចូល​មក​ខមមិន និង​បាន​យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​ Page Universe Pageant ដែល​លើក​ឡើង​ថា​គណនី​ខាង​លើ​នេះ​គឺ​ជា​គណនី​ Fake ថែម​ទាំង​និយាយ​ទៀត​ថា​សមត្ថភាព​កាត់ត​នៅ​ស្ទើ ខណៈ​អ្នក​ខ្លះ​ទៀត​បាន​លើក​ឡើង​ដែរ​ថា​ខ្លួន​ក៏​មាន​ការ​សង្ស័យ​ដែរ​ព្រោះ​តែ​រូប​ភាព​ដែល​បុគ្គល​រូប​នេះ​ប្រើ​គឺ​ដូច​ទៅ​នឹង​តារា​បរទេស​ដែល​ខ្លួន​ធ្លាប់បាន​មើល​ការ​សម្ដែង​​ជា​ដើម​។ល។

ការ​ដែល​គណនី​នេះ​ត្រូវបាន​ក្រុម​អ្នក​គាំទ្រ​វេទិកា​ប្រកួត​ស្រីស្អាត​មាន​ការ​ចាប់​អារម្មណ៍​នោះ​ព្រោះ​តែ​គណនី​មួយ​នេះ ជា​រឿយ​ៗ​​តែង​តែ​ឆាត​ទៅ​ញ៉ែ​បវរកញ្ញា​រហូត​។ ប៉ុន្តែ​ពេល​នេះ​នៅ​ពេល​ដែល​ក្រុម​អ្ន​ក​គាំទ្រ​ជា​ច្រើន​រូប​របស់​ Page Universe Pageant បាន​តាម​ទាន់​ ហើយ​ដឹង​ការ​ពិតព្រម​ទាំង​បក​អាក្រាត​គណនី​មួយ​នេះ​ ខណៈ​នេះ​សារព័ត៌មាន​ត្រយង​បាន​ព្យាយាម​ស្វែង​រក​ដើម្បី​​ស្រាយ​បំភ្លឺ​ តែ​គណនី​នេះ​បាន​ផ្លាស់​ប្ដូរ​ឈ្មោះ​មក​ជា​ Vid Ra Min​ និង​បិទ​រាល់​ព័ត៌មាន​ផ្សេង​ៗ​ទាំង​អស់​បាន​បង្ហាញ​ឱ្យ​ឃើញ​នៅ​លើ Timeline នោះ​ឡើយ​។

រឿង​នេះ​អាច​ចាត់​ទុក​ថា​ គឺ​ជា​ឧទាហរណ៍​មួយ​យ៉ាងល្អ​ សម្រាប់​ឱ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ ក៏​ដូច​ជា​សាធារណជន​មាន​ការ​ប្រុង​ប្រយ័ត្ន​ព្រោះ​យើង​អាច​នឹង​ក្លាយ​ជា​នុយ​របស់​ជន​ខិលខូច​ដែល​មាន​ចេតនា​មិន​ល្អ​ ឬ​ចេតនា​ខូច នាំ​ឱ្យ​ខាតបង់​ប្រយោជន៍​ដោយ​ប្រការ​ណា​មួយ​។

ខាង​ក្រោម​នេះ​គឺជា​ការ​លើក​ឡើង​ពី ​Facebook Page : Universe Pageant ៖

Telegram-Troryorng
Share.