ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូ ឌ្រីមសង់ បោះពួយក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តស៊េរីទំនេីបមួយគ្រឿង ដែលកំពុងបត់ចូលភោជនីយដ្ឋាន ចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឱ្យដួលបោកផ្ទប់និងរថយន្ត រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃចន្ទ័ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវដីថ្មី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បេីប្រភពព័ត៍មាន បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញ បុរសម្នាក់ជិះម៉ូតូ ម៉ាក ហុងដា ឌ្រីមសង់ សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IJ-6998 បោះពួយក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជេីង លុះមកដល់ចំណុចកេីតហេតុខាងលេី បានអកហ្សឺចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាក មែកសឺដេស ពណ៍ខ្មៅ ពាក់ស្លាកលេខ កម្ពុជា KC.16.06 ដែលកំពុងបត់ចូលភោជនីដ្ឋានមួយកន្លែង ចំពីមុខយ៉ាងពេញទំហឹង បណ្ដាលដួលបោកផ្ទប់និងរថយន្ត រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។
ចំណែកឯរថយន្តរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ រីឯម៉ូតូវិញ ស្រុញ១កំណាត់មុខ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានទាក់ទងទៅខាងជំនាញឲ្យចុះមកវាស់វែង យកម៉ូតូនិងរថយន្តទៅរក្សា ទុកបណ្ដោះអាសន្ន រង់ចាំដោះស្រាយគ្នា ពេលក្រោយ ៕

អត្ថបទ៖​ ទូច វិច្ឆិកា

Share.