ក្របខណ្ឌលីគកំពូលអង់គ្លេស សប្តាហ៍ទី១៩ កាលពីយប់ថ្ងៃទី២៦ ខែធ្នូ បានបញ្ចប់៥គូនៅថ្ងៃ Boxing Day ស្របពេលខ្សែប្រយុទ្ធ Rasmus Højlund ស៊ុតបញ្ចូលទីគ្រាប់ដំបូងឱ្យ Man United នៅ Premier League និងការវាយបកដ៏អស្ចារ្យយកឈ្នះ Aston Villa ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន Old Trafford។

លទ្ធផលថ្ងៃ Boxing Day៖

  • Newcastle United ១-៣ Nottingham Forest នៅកីឡដ្ឋាន St James’ Park
  • Bournemouth ៣-០ Fulham នៅកីឡដ្ឋាន Vitality
  • Sheffield United ២-៣ Luton Town នៅកីឡដ្ឋាន Bramall Lane
  • Burnley ០-២ Liverpool នៅកីឡដ្ឋាន Turf Moor
  • Aston Villa ២-៣ Man United នៅកីឡដ្ឋាន Villa Park។

Liverpool ឡើងទៅឈរកំពូលតារាង Premier League៖

ឈ្មោះ​ Boxing Day ​កើត​ចេញពី​ប្រពៃណី​របស់​គ្រួសារ​អ្នកមាន​មួយ ដែល​បាន​រៀបចំ​កាដូ និង​ផ្ដល់​អំណោយ​ដល់​អ្នក​បម្រើ​របស់​គេ នៅ​ថ្ងៃ​ទី២៦ ខែ​ធ្នូ។ Boxing Day ជា​ប្រពៃណី​សម្រាប់​ថ្ងៃ​ឈប់សម្រាក​របស់​អ្នកបម្រើ ជា​ពេល​ដែល​ពួកគេ​នឹង​ទទួល​បាន​ប្រអប់​កាដូ​បុណ្យ​ណូអែល ជាពិសេស​ពី​ចៅហ្វាយនាយ ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដើម្បី​ផ្ដល់​ប្រអប់​កាដូ​នោះ​ដល់​ក្រុម​គ្រួសារ​របស់​ពួកគេ។

បុណ្យ​ណូអែល​ឥឡូវនេះ បាន​ក្លាយ​ទៅ​ជា​ថ្ងៃ​ដែល​មាន​ការ​ប្រកួត​កីឡា​បាល់ទាត់ ពោលគឺចាប់តាំងពី​ឆ្នាំ ១៩៥៧ ចក្រភព​អង់គ្លេស បាន​ប្រារព្ធ​ការ​ប្រកួត​កីឡាបាល់ទាត់​នៅ​ថ្ងៃបុណ្យ​ណូអែល​ចុងក្រោយ ហើយ​ចាប់ពី​ពេលនោះ​មក Boxing Day បាន​ក្លាយ​ជា​ថ្ងៃ​ប្រពៃណី​សម្រាប់​បាល់ទាត់​ទូទាំង​ប្រទេស។

ខណៈ​ពេល​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​ភាគច្រើន​កំពុង​រីករាយ​នឹង​ការ​សម្រាក​រដូវ​រងា​របស់​ពួកគេ លីគ​អង់គ្លេស និង​ស្កុ​ត​ឡេ​ន មាន​ការ​ប្រកួត​ដែល​លេង​ក្នុងអំឡុងពេល​ពិធីបុណ្យ។

នៅ​ថ្ងៃនេះ​ផង​ដែរ ក្រុម​ម្ចាស់ផ្ទះ តែងតែ​ទម្លាក់​តម្លៃ​សំបុត្រ​ដើម្បី​ទទួល​បាន​កុមារ​ច្រើន និង​ក្មេង​ជំទង់ទៅ​មើល​បាល់ទាត់​ដើម្បី​ហេតុផល​ល្អ៕

Share.