ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុមបាល់ទាត់ Al-Nassr FC សមាជិកលីគកំពូល Saudi Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងឆ្នាំ ២០២៣ សរុប ៥៤គ្រាប់។

គ្រាប់ទី៥២,៥៣ និង ៥៤ របស់ខ្សែប្រយុទ្ធ Cristiano Ronaldo រកបានក្នុងជំនួប Al Nassr យកឈ្នះ Al-Ittihad ក្នុងលទ្ធផល ៥-២ កាលពីយប់ថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៣ នៅកីឡដ្ឋាន King Abdullah Sports City និងឈ្នះ Al Taawoun ៤-១ នៅយប់ថ្ងៃទី៣០ ខែធ្នូ។

ខាងក្រោមនេះគឺជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងឆ្នាំ ២០២៣

  1. Cristiano Ronaldo របស់ Al-Nassr ៥៤គ្រាប់
  2. Harry Kane របស់ Bayern Munich ៥២គ្រាប់
  3. Kylian Mbappe របស់ PSG ៥២គ្រាប់
  4. Erling Haaland របស់ Man City ៥០គ្រាប់។

បច្ចុប្បន្នក្រុមបាល់ទាត់ Al-Nassr FC របស់ Cristiano Ronaldo កំពុងស្ថិតនៅលេខរៀងទី២ ក្នុងលីគកំពូល Saudi Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្រោយឆ្លងកាត់ ១៩ប្រកួត ឈ្នះ១៥ ស្មើ១ និងចាញ់៣ មាន៤៦ពិន្ទុ ខណ:លេខ១ គឺAl Hilal មាន៥៣ពិន្ទុ។

គិតត្រឹមឆ្នាំ ២០២៣ ខ្សែប្រយុទ្ធ Cristiano Ronaldo ស៊ុតបញ្ចូលទីសរុបទាំងអស់ ៨៩២គ្រាប់ (ពោលគឺស៊ុតឱ្យក្លិបអាជីព ៦៨៧គ្រាប់ និងក្រុមជម្រើសជាតិព័រទុយហ្គាល់ ២០៥គ្រាប់)៕

Share.