លោក Sam Allison បានក្លាយជាអាជ្ញាកណ្តាលស្បែកខ្មៅដំបូងគេបង្អស់នៅ Premier League ចាប់តាំងពីឆ្នាំ២០០៨ ខណៈដែលលោកបានឈានជើងដឹកនាំការប្រកួតនៅអង់គ្លេល កាលពីថ្ងៃទី២៦ ខែឆ្នូ ឆ្នាំ២០២៣ កន្លងទៅ។

ជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់បាល់ទាត់អង់គ្លេល ដែលលោកអាជ្ញាកណ្តាល Sam Allison បានចូលដឹកនាំការប្រកួតរបស់ Sheffield United’s ចាញ់ Luton Town ២-៣ ក្នុងថ្ងៃ Boxing Day ធ្វើឱ្យគាត់ក្លាយជាបុរសស្បែកខ្មៅដើម្បីដឹកនាំការប្រកួតនៅប្រទេសអង់គ្លេស។

អតីតអ្នកពន្លត់អគ្គីភ័យវ័យ៤២ឆ្នាំរូបនេះ ជាអាជ្ញាកណ្តាលទី២ ដែលបានកាត់ក្តីក្នុងនាម​ជា​មន្រ្តី​មានសម្បុរខ្មៅ បន្ទាប់ពីលោក Uriah Rennie ដែលជាបុរសទី១ បានកាត់ក្តីនៅពានរង្វាន់បាល់ទាត់​អង់គ្លេល កាលពី​ឆ្នាំ​២០០៨ ពោលគឺ១៥ឆ្នាំមុន ក្នុងនាមជាមន្រ្តីអាជ្ញាកណ្តាល ដែលមានសម្បុរខ្មៅ​ដូច​គ្នា។

នេះជាការលើកទឹកចិត្តមួយសម្រាប់ការមិនរើសអើងជាតិសាសន៍ និងពណ៍សម្បុរនៅក្នុងតំ​បន​អឺ​​រ៉ុប ខណៈលោកត្រូវបានគេចាត់ទុកថាជាបុគ្គលគំរូ នៅក្នុងវិស័យបាល់ទាត់នៅអង់គ្លេល ថែមទៀត​ផងនៅចុងឆ្នាំ២០២៣ នេះ។ 

សូមជម្រាប់ថា លោក Sam Allison រូបលោកកើតនៅថ្ងៃទី១ ខែតុលា ឆ្នាំ​១៩៨០ បច្ចុប្បន្នមានវ័យ ៤២ឆ្នាំ។ ​លោក Sam Allison បានចំណាយពេលវេលាជាមួយបា​ល់ទាត់​ក្នុង​នាម​ជាកីឡាករ អស់រយះពេល ១៣ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០១៣ ដោយ​បានចូ​ល​រួមឱ្យក្លិបចំនួន៨ផ្សេងគ្នា ក្នុងនោះបង្ហាញ​ខ្លួន​សរុប ​២២៣ប្រកួត រកបាន៤១គ្រាប់ ក្នុង​នាម​ជា​កីឡា​ករខ្សែបម្រើ។

គួរឱ្យដឹងថា ថ្មីៗនេះ លោកស្រី Rebecca Welch បានបង្ហាញខ្លួនក្នុងនាមជាអាជ្ញា​កណ្តា​លស្រ្តី​​​ដំបូង​គេនៅអង់គ្លេល ដែលបានកាត់ក្តីក្នុងជំនួប Burnley យកឈ្នះ Fullham ក្នុងលទ្ធផល ២-០ កាល​​ពី​រាត្រីថ្ងៃទី២៤ ខែឆ្នូ ឆ្នាំ២០២៣ កន្លងទៅ ។

ដូចនេះលោក Sam Allison និង អ្នកស្រី Rebecca Welch អ្នកទាំងពីរ គឺបានបង្តើតប្រវត្តិសាស្រ្តថ្មីសម្រាប់បាល់ទាត់អង់គ្លេល នៅចុងឆ្នាំ២០២៣ នេះ៕

Share.