គ្រូបង្វឹករបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន គឺលោក Oleg Starynskyi ត្រូវលោកអាជ្ញាកណ្តាលពិន័យកាតច្រើនជាងគេសរុប៥សន្លឹក (កាតលឿងទាំងអស់ គ្មានកាតក្រហមនោះទេ) នៅលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ គិតត្រឹមសប្តាហ៍ទី១៥។

ខាងក្រោមនេះគឺជាគ្រូបង្វឹកដែលត្រូវពិន័យកាតច្រើនជាងគេនៅ CPL៖

  1. លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន កាតលឿង ៥សន្លឹក
  2. លោក John Botioba គ្រូបង្វឹក ISI ដង្កោសែនជ័យ កាតលឿង ១សន្លឹក
  3. លោក ភា សុភ័ក្រ្តា គ្រូបង្វឹក Tiffy Army កាតលឿង ១សន្លឹក
  4. លោក Simon Mcmenemy អតីតគ្រូបង្វឹកវិសាខា កាតលឿង ១សន្លឹក
  5. លោក ហៅ សុជាតិ ទីប្រឹក្សាបច្ចេកទេស របស់បឹងកេត កាតលឿង ១សន្លឹក
  6. លោក បែ មករា អ្នកចាត់ការទូទៅបឹងកេត កាតលឿង ១សន្លឹក
  7. លោក ឯក តារា Team Manager របស់គិរីវង់សុខសែនជ័យ កាតក្រហម ១សន្លឹក
  8. លោក ឌុក វាសនា Team Manager របស់គិរីវង់សុខសែនជ័យ កាតក្រហម ១សន្លឹក
  9. លោក Jose Alves នាយកបច្ចេកទេសណាហ្គាវើលដ៍ កាតលឿង ១សន្លឹក
  10. លោក Tomizawa Takumi គ្រូអ្នកចាំទីគិរីវង់សុខសែនជ័យ កាតលឿង ១សន្លឹក៕
Share.