បាត់ដំបង÷ នគរបាលជំនាញខេត្តបាត់ដំបងបានបញ្ជូនជនសង្ស័យចំនួន២នាក់ទៅកាន់តុលាការក្រោយស្រាវជ្រាវរកឃើញធ្វើសកម្មភាពចូលលួចគ្រឿងអលង្ការចញ្ជៀនជាង៥០វង់ ជាមួយសំលៀកបំពាក់ជាច្រើនទៀត។

នគរបាលស្នងការខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា កម្លាំងការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣កន្លងមកនេះបានអនុវត្តន៍នីតិវិធីបញ្ជូនជនសង្ស័យចំនួន២នាក់ទៅកាន់តុលាការខេត្តក្រោយជនសង្ស័យទាំងពីរនាក់កាលពីថ្ងៃទី ២៥ ខែធ្នូថ្មីៗនេះបានធ្វើសកម្មភាពលួចគាស់តូបលក់ដូរមួយកន្លែងរបស់ប្រជាពលរដ្ឋយកបាននូវទ្រព្យសម្បត្តិជាច្រើនហើយរំលងបានមួយថ្ងៃក៏សមត្ថកិច្ចស្រុកបាណន់ចុះស្រាវជ្រាវនាំខ្លួនតែម្តង។

ជនសង្ស័យ ដែលនាំខ្លួនឈ្មោះយ៉ាន់ ច័ន្ទថន ភេទប្រុស ននិងម្នាក់ទៀតឈ្មោះសុត ពិសី ភេទប្រុស អាយុ២០ឆ្នាំ
អ្នកទាំងពីរនាក់មានទីលំនៅភូមិឈើទាល ឃុំឈេីទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្រោយការឃាត់ខ្លួនកម្លាំងបង្ក្រាបដកហូតបាននូវវត្ថុជាច្រើនរួមមាន÷ ចិញ្ជៀនលោហធាតុទង់ដែងចំនួន ៥៤វង់ ខោ អាវសរុបចំនួនជាង២៣ឈុត និងវត្ថុតាងធ្វើសកម្មភាពមួយចំនួនទៀត៕

អត្ថបទ៖ ដំបងក្រញូង

Share.