ក្រុមបាល់ទាត់ Central Coast Mariners នឹងត្រូវបើកទ្វារកីឡដ្ឋាន Industree Group ប្រទេសអូស្ត្រាលី ទទួលក្រុមភ្នំពេញក្រោន តំណាងកម្ពុជា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតំបន់អាស៊ាន នៃពានរង្វាន់ AFC Cup ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

កម្មវិធីប្រកួតវគ្គ Zonal Semi Final នៃពានរង្វាន់ AFC Cup៖

  • ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៤ ភ្នំពេញក្រោន ប៉ះ Central Coast Mariners របស់អូស្រ្តាលី នៅកីឡដ្ឋាន Industree Group
  • ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៤ Macarthur FC របស់អូស្រ្តាលី ប៉ះ Sabah របស់ម៉ាឡេស៊ី នៅកីឡដ្ឋាន Campbelltown Sports។

ស្ថិតិរបស់ «ភ្នំពេញក្រោន» ក្នុងពានរង្វាន់ AFC Cup 2023/24៖

  • ប្រកួតទី១ ​​ឈ្នះ Dynamic Herb Cebu របស់ហ្វីលីពីន ៣-០ នៅ​កីឡ​ដ្ឋាន Rizal Memorial
  • ប្រកួតទី២ ឈ្នះ Shan United របស់​មីយ៉ាន់​ម៉ា ៤-០ នៅកីឡដ្ឋាន​ជាតិ (ស្តាតអូឡាំពិក)
  • ប្រកួតទី៣ ឈ្នះ Macarthur FC ៣-០ នៅកីឡដ្ឋាន​ជាតិ (ស្តាតអូឡាំពិក)
  • ប្រកួតទី៤ ចាញ់ Macarthur​ FC របស់អូស្រ្តាលី ៥-០ នៅកីឡដ្ឋាន Campbelltown Sports
  • ប្រកួតទី៥ ឈ្នះ Cebu របស់ហ្វីលីពីន ៤-០ នៅពហុកីឡដ្ឋានជាតិ
  • ប្រកួតទី៦ ចាញ់ Shan United របស់មីយ៉ាន់ម៉ា ២-១ នៅកីឡដ្ឋាន Taunggyi។

នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ អ្នកគាំទ្ររបស់ក្រុម Central Coast Mariners មានការខឹងសម្បាជាខ្លាំងក្រោយទទួលដំណឹងខ្សែប្រយុទ្ធ Marco Tulio របស់ខ្លួនត្រូវចាកចេញទៅចូលរួមជាមួយ Kyoto Sanga លីគកំពូលជប៉ុន មុនប៉ះភ្នំពេញក្រោន។

បច្ចុប្បន្នខ្សែប្រយុទ្ធ Marco Tulio របស់ Central Coast Mariners មាន៨គ្រាប់ ខណ:ខ្សែប្រយុទ្ធ Shintaro របស់ភ្នំពេញក្រោន មាន៧គ្រាប់ កំពុងតែប្រជែងស្បែកជើងមាសគ្នា នៅពានរង្វាន់ AFC Cup៕

Share.