កណ្តាល៖ ​ជនសង្ស័យ៦នាក់ បានជិះម៉ូតូធ្វើសកម្មភាពចេញឆក់តាមផ្លូវ​ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន៤នាក់​ កលាពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០៧:១០នាទី នៅចំណុចភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្កកណ្ដាល។

ជនសង្ស័យទាំង៦នាក់ ទី១ ឈ្មោះ សែន សិរី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកធ្វើសកម្មភាព។ ទី២.ឈ្មោះ ហត ហុងឡេង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាអ្នកបើកបរម៉ូតូធ្វើសកម្មភាព។ ទី៣.ឈ្មោះ សាន់ វិសាល ហៅសាលតូច ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ៤.ឈ្មោះ ហេង ទ្រី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ៥.ឈ្មោះ សាល ហៅសាលធំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំផ្សារអីអន២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កំពុងគេចខ្លួន។ ៦.មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន។

វត្ថុតាងចាប់យករួមមាន ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ច ដកហីត ម៉ូតូចំនួន០២គ្រឿង ម៉ាក Honda  ADV ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ គ្មានផ្លាកលេខ  ជាម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព ។ ទី ២.ម៉ាក Honda CLICK ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1KM-1890 ។

ទូរស័ព្ទដៃចំនួន ០៣គ្រឿង។ លុយខ្មែរចំនួន ៣៤៥,០០០ម៉ឺនរៀល ជារបស់ជនរងគ្រោះ។ កាបូបស្ពាយ ពណ៌សូកូឡា០១ ។

តាមរបាយការណ៍​សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ក្រុមជនសង្ស័យមានគ្នា០៤នាក់ ជិះម៉ូតូ០២គ្រឿង ចេញពីភ្នំពេញតាមបណ្ដោយផ្លូវលេខ២៧១ និងខណ្ឌដង្កោ ក្នុងទិសដៅពីជើងទៅត្បូងដើម្បីធ្វើសកម្មភាពឆក់តាមដងផ្លូវ ពេលក្រុមជនសង្ស័យជិះម៉ូតូក្នុងភូមិសាស្ត្រខណ្ឌដង្កោ បានឃើញស្រ្តីម្នាក់ជិះម៉ូតូ ក្នុងទិសដៅពីជើងទៅត្បូង ដោយឃើញសភាពស្ងាត់ក្រុមជនសង្ស័យបានបត់ត្រលប់ក្រោយជិះតាមស្ត្រីម្នាក់នោះហើយបានជិះកៀក ហើយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីនោះ រួចនាំគ្នាជិះម៉ូតូគេចខ្លួនរហូតដល់រង្វង់គួរស្រូវ ហើយបានជួបនិងបក្ខពួកខ្លួន០២នាក់ទៀត នឹងបានជិះម៉ូតូតាបណ្ដោយផ្លូវជាតិលេខ២ លុះជិះទៅដល់ចំណុចកើតហេតុខាងលើ ក្រុមជនសង្ស័យ និងបក្ខពួកបានឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងម៉ាក Honda Dream C125 ពណ៌ខ្មៅ មានដាក់កាបូបលុយជាប់និងចង្កេះ ក៏បានជិះទៅកៀកម៉ូតូជនរងគ្រោះរួចជនសង្ស័យ បានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះយកទៅទៀត  ភ្លាមនោះជនរងគ្រោះបានស្រែកចោរៗ និងបានប្រាប់សន្តិសុខផ្សារសៀមរាប ឱ្យប្រកាសតាមវិទ្យុទាក់ទងឱ្យជួយស្ទាក់ចាប់។  ចំណែកក្រុមជនសង្ស័យបាននាំជិះគេចខ្លួន ទៅតាមផ្លូវលំក្នុងភូមិ ដោយជនសង្ស័យបានយកលុយរបស់ជនរងគ្រោះដាក់ហោប៉ៅខោ និងបានបោះកាបូបនោះចោលទៅ រួចជិះគេចខ្លួនបន្តទៀត ។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចស្រុកកណ្ដាលស្ទឹង និងកម្លាំងប្រជាការពារបានជិះម៉ូតូដេញតាមក្រុមជនសង្ស័យពីក្រោយពេល និងឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងនៅចំណុចភូមិថ្មី ឃុំថ្មី ស្រុកកណ្ដាលស្ទឹង ចំណែកជនសង្ស័យ០៤នាក់ទៀត ព្យាយាមជិះគេចខ្លួនត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកកណ្ដាលស្ទឹង ឃាត់ខ្លួនបាន០២នាក់ទៀត រួមបញ្ជូនជនសង្ស័យខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

អត្ថបទ៖ កណ្តាល

Share.