ព្រះសីហនុ៖  នាវាទេសចរណ៍ខ្នាតយក្ស  MS Westerdam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាថ្មីម្ដងទៀតកាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ បន្ទាប់ពីនាវាទេសចរណ៍នេះ ត្រូវបានអនុញ្ញាតឱ្យចូលចតនៅកម្ពុជាម្តងរួចហើយកាលពី៣ឆ្នាំកន្លងទៅ នៅពេលដែលវិបត្តិកូវីដ១៩ រាតត្បាតជាសកល ហើយក៏មានប្រទេសចំនួន៥ បានបដិសេធន៍មិនអនុញ្ញាតឱ្យនាវានេះចូលចតនោះឡើយ ដោយខ្លាចមានការឆ្លងរាលដាលនៃមេរោគកូវីដ១៩។

ការត្រឡប់មកកម្ពុជា ជាថ្មីរបស់នាវាទេសចរណ៍ខ្នាតយក្ស MS Westerdam ពេលនេះគឺបាននាំអ្នកទេសចរអន្តរជាតិសរុបចំនួន១៩៩១នាក់ មានស្រីចំនួន១,០៣២ នាក់ ដែលក្នុងនោះមានសញ្ជាតិអាមេរិកចំនួន៨២៥នាក់, កាណាដាចំនួន ២២៩នាក់, អូស្រ្តាលីចំនួន២២២នាក់ និងសញ្ជាតិជាច្រើនទៀតសរុបចំនួន៥៤សញ្ជាតិ មាននាវឹកចំនួន៧៨៣នាក់ ស្រីចំនួន៦៤៨នាក់ មាន៣០សញ្ជាតិ ហើយនាវាទេសចរណ៍នេះបានចាកចេញពីកម្ពុជាវិញ នៅវេលាម៉ោង ៩យប់ថ្ងៃទី២៨ យប់មិញនេះ ខណៈអ្នកទេសចរប្រមាណ៦០០នាក់ នឹងបន្តស្នាក់នៅ និងធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា។

 អ្នកទេសចរដែលចុះពីនាវាទេសចរណ៍នាវាទេសចរណ៍ខ្នាតយក្ស Westerdam ទាំងអស់ត្រូវបានទទួលស្វាគមន៍ពីឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អបដោយថ្នាក់ដឹងនាំ មន្រ្តីរាជកា ក្រសួងទេចរណ៍ នឹងស្ថាប័នពាក់ព័ន្ធជាច្រើនរូប បានទទួលស្វាគមន៍ភៀវទេចរយ៉ាងកក់ក្ដៅ  ក៏ដូចជាការបំពាក់ក្រមារបស់ខ្មែរជូនភ្ញៀវទេសចរទាំងអស់ អមដោយការសម្ដែងសិល្បៈជូនភ្ញៀវអន្តរជាតិទទស្សនា និងការៀបចំនំគម នំបត់ នំក្រូច ខ្មែរ ជូនជាភ្ញៀវទេសចរ បានភ្លក់ស្គាល់ពីរស់ជាតិនំខ្មែរថែមទៀតផង។

ក្រោយពីការរាក់ទាក់ទទួលស្វាគមន៍ ក៏ដូចជារៀបចំនំខ្មែរស្រាប់ឱ្យភ្ញៀវទទួលទាននេះ បានធ្វើឱ្យភ្ញៀវទេសចរ ជាង៥០សញ្ជាតិមានការពេញចិត្ត និងគាំទ្រយ៉ាងខ្លាំង។ ជាក់ស្តែងលោកស្រី William Daniel ជនជាតិកាណាដា វ័យ៥៥ឆ្នាំ គាត់បានលើកឡើងថា ប្រទេសកម្ពុជាពិតជាកក់ក្តៅណាស់ មានប្រជាជនរួសរាយរាក់ទាក់ និង មានការទទួលស្វាគមន៍យ៉ាងល្អឥតខ្ចោះ ដែលគាត់នឹកស្មានមិនដល់។

គួររំលឹកផងដែរថា កាលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅពេលដែលវិបត្តិកូវីដ-១៩ រាតត្បាតជាសកល នាវាទេសចរណ៍ Westerdam ដែលកំពុងរសាត់អណ្ដែតនៅលើផ្ទៃសមុទ្រ ដោយកាលនោះមានមនុស្សនៅលើនាវាសរុបចំនួន២,២៤៧នាក់ ក្នុងនោះមានភ្ញៀវទេសចរចំនួន ១,៤៥៥នាក់ មាន៤១សញ្ជាតិ បានព្យាយាមសុំចូលចតក្នុងដែនសមុទ្ររបស់ប្រទេសជាច្រើន ក៏ប៉ុន្តែត្រូវបានប្រទេសទាំងនោះបដិសេធមិនឱ្យចូលចតឡើយ ដោយខ្លាចមានការឆ្លងរាលដាលនៃមេរោគកូវីដ១៩។ ប៉ុន្តែសម្រាប់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្ត្រីកម្ពុជា បានបើកបេះដូងមនុស្សធម៌ឱ្យនាវា Westerdam ចូលចតដោយមិនខ្លាចឆ្លងមេរោគកូវីដ១៩ ឡើយ ហើយសម្ដេចតេជោ ក៏បានអញ្ជើញទទួលនាវា Westerdam ដោយផ្ទាល់។

រូបភាពនាវា វេស្ទើដាម ( Westerdam ) កាលពីឆ្នាំ២០២០កន្លងទៅ

វត្តមានរបស់នាវាទេចរណ៍ខ្នាតយក្ស Westerdam នាពេលនេះក៏ជាការរម្លឹកឡើងវិញអំពីទឹកចិត្តមនុស្សធម៌ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជាដែលបានធ្វើចំពោះក្រុមនាវិក និងអ្នកទេសចរដែលជួបនឹងគ្រោះអាសន្ន ហើយគ្មានអ្នកណាហ៊ានជួយ។ ក៏ដូចជាការដឹងគុណមិនភ្លេចរបស់ម្ចាស់នាវា និងអ្នកទេសចរក្នុងនាវា ក៏ដូចជាក្រុមគ្រួសាររបស់ពួកគេចំពោះសម្តេចតេជោ ហ៊ុន សែន និងប្រជាជនកម្ពុជា។

រូបភាពឆ្នាំ២០២០ ក្រោយរដ្ឋាភិបាលអនុញ្ញាតិឱ្យភ្ញៀវទេសចរ នៅលើនាវាទេសចរណ៍ខ្នាតយក្ស Westerdam ចូលចតនៅកម្ពុជា

ការវិលត្រឡប់របស់នាវាទេសចរណ៍ខ្នាតយក្ស Westerdam ជាថ្មីនៅលើទឹកដីកម្ពុជា គឺជាសាររម្លឹកឡើងវិញអំពីកេរ្តិ៍ឈ្មោះរបស់កម្ពុជាដែលល្បីរន្ទឺសុះសាយថា ជាប្រទេសតូចដែលមានបេះដូងធំ៕

ក្រោយការវិលត្រឡប់ទៅវិញរបស់នាវាទេសចរណ៍ខ្នាតយក្ស Westerdam កាលពីយប់មិញនេះ ឯកឧត្តម គួចចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហោះតាមបណ្តាញសង្គមឱ្យដឹងថា វត្តមានអ្នកទេសចរណ៍​ Westerdam លើកទី២នៅទឹកដីកម្ពុជានេះ ក៏មានអ្នកស្រក់ទឹកភ្នែកម្ដងទៀត​ តែស្រក់ដោយរីករាយ​ មិនចង់បែកគ្នាឡេីងកប៉ាល់ទៅវិញ​ ៕

May be an image of 2 people, crowd and the Panama Canal

អត្ថបទ៖ សង្គម

Share.