ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលពានរង្វាន់ សម្តេចតេជោហ៊ុន សែន លើកទី៧ ឆ្នាំ២០២៣ត្រូវ បានរៀបចំឡើងនៅព្រឹកថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៣ ក្រោម វត្តមានរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញចូលរួមពិធីបើកនិងចូលរួមការប្រកួតកីឡាវាយវាយកូនគោលធ្វើឡើង នៅទីលាន វាយ កូន គោលវឌ្ឍនៈរីសត។

ក្រៅពីការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោក៏មានវត្តមានអញ្ជើញចូលរួមពីសម្តេច ក្រឡាហោមស ខេង, សម្ដេចពិជ័យសេនាទៀ បាញ់, ឯកឧត្តមកែ គឹមយ៉ាន, ឯកឧត្តមជា សុផា, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី,ឯកឧត្តម ទេសរដ្ឋមន្ត្រី,ឯកឧត្តម រដ្ឋមន្ត្រី,ឯកឧត្តម រដ្ឋ លេខាធិការ​លោក ឧត្តមសេនីយ៍ អ្នកឧកញ៉ាលោកឧកញ៉ាព្រមទាំងថ្នាក់ដឹកនាំនិងកីឡាករជាច្រើនទៀត។

ការប្រកួតនេះធ្វើឡើងដើម្បីចូលរួមអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកសន្តិភាព។ ការប្រកួត​កីឡា​វាយកូនគោលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៧រៀបចំ ដោយ ក្រសួង​មហា​ផ្ទៃ​នេះមាន កីឡាករ ចូល រួម សរុប៩៧នាក់។

ជាលទ្ធផលនៃការប្រកួតពេញមួយព្រឹកជយលាភីសម្រាប់វិញ្ញាសាឯកតជន៖ លេខ១ បាន​លើ​កីឡាករ ស៊ុំ ជាពេញចិត្ត, លេខ២ បានលើកីឡាករ ឡោក ដារិទ្ធ និងលេខ៣ បានទៅលើកីឡាករ មួន បញ្ញា។

សម្រាប់វិញ្ញាសាជាក្រុម៖ លេខ១ បានទៅលើក្រុមលោក យូ ស៊ុនឡុង, លោក ជា បូរ៉ា និងលោក ឌី ពៅ, លេខ២ បានទៅលើក្រុមលោក វ៉ី សំណាង, លោក ខៀវ សេរី និងលោក ហ៊ន់ សុរចនា, លេខ៣ បានទៅលើក្រុមអ្នកឧកញ៉ា ឈុន អូន, អ្នកឧកញ៉ា សំ អាង និងឧកញ៉ា សៀន សូយ៉ានី។

ដោយឡែកកីឡាករវាយកូនគោលជិតឡូតិ៍រួមមាន៖ លោកទេសរដ្ឋមន្ត្រី ថោង ខុន, លោក ប៉ោ វណ្ណាត, លោក កេត សោផាន់ និងលោក ម៉ៅ ពៅ៕

Share.