ពារង្វាន់លីគកំពូលកម្ពុជា Cambodian Premier League បានបញ្ចប់ការប្រកួតសប្តាហ៍ទី១៥ ហើយកាលពីថ្ងៃទី២៤ ខែឆ្នូ ឆ្នាំ២០២៣ កន្លងទៅក្នុងនោះឃើញថាលោកឃិន ឧសីហា និងអ៉ីវ ទីណា ជាអាជ្ញាកណ្តាលដែលមិនទាន់ចាយកាតក្រហម ត្រឹមសប្តាហ៍ទី១៥។

ខាងក្រោមនេះជាអាជ្ញាកណ្តាលដែលកាត់ក្តីនៅ CPL ត្រឹមសប្តាហ៍ទី១៥៖

ទី១. លោក ឃិន ឧសីហា កាត់ក្តី១១ប្រកួត ចាយកាតលឿងសុទ្ធ៤៤សន្លឹក

ទី២. លោក ជី សាមឌី កាត់ក្តី១២ប្រកួត ចាយកាតសរុប៤១សន្លឹក ក្រហម៣សន្លឹក

ទី៣. លោក អ៉ីវ ទីណា កាត់ក្តី១១ប្រកួត ចាយលឿងកាតសរុប៤០

ទី៤. លោក ឃួន វីរៈ កាត់ក្តី១១ប្រកួត ចាយកាតសរុប ៣៩សន្លឹក ក្រហម១សន្លឹក

ទី៥. លោក ជួប វិសាល កាត់ក្តី១០ប្រកួត ចាយកាតសរុប៣៦សន្លឹក ក្រហម២សន្លឹក

ទី៦. លោក លោក ប៊ុនថង កាត់ក្តី៧ប្រកួត ចាយកាតសរុប៣០សន្លឹក ក្រហម២សន្លឹក

ទី៧. លោក ថន ថាវ័ន្ត កាត់ក្តី៥ប្រកួត ចាយកាតសរុប១៨សន្លឹក ក្រហម១សន្លឹក

ទី៨. លោក ជួន ងួនហុង កាត់ក្តី៧ាប្រកួត ចាយកាតសរុប១៤សន្លឹក ក្រហម១៤សន្លឹក

ទី៩. លោក ភាវ ភា កាត់ក្តី១ប្រកួត ចាយកាតសរុប ៧សន្លឹក ក្រហម១សន្លឹក។

សូមជម្រាបថា ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៣ មាន១០ក្រុមដែលជាសមាជិក ប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុចំនួន ៣ជុំ ក្រុមដែលមានចំណាត់ថ្នាក់លេខ១ដល់៤ (Top 4) នឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួចបន្តប្រកួតដល់ជុំផ្តាច់ព្រ័ត្រ៕

Share.