លោក​អាជ្ញាកណ្ដាល Björn Kuipers ជនជាតិ​​ហុល្លង់ ដែល​កាត់​សេចក្តី​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ពានរង្វាន់​ជើង​ឯក​ទ្វីប​អឺរ៉ុប 2020 UEFA EURO រវាង​អង់គ្លេស​និង​អ៊ីតាលី បាន​​ប្រកាស​ចូល​និវត្តន៍​ពី​ការ​កាន់​កញ្ចែ​ដឹកនាំ​ការ​ប្រកួត​លើ​ទីលាន​ហើយ​។

ការ​ប្រកាស​ព្យួរ​កញ្ចែ​នេះ​គឺ​ក្រោយ​ពេល​បុរស​វ័យ​៤៨​ឆ្នាំ​រូប​នេះ​​ដឹកនាំ​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពានរង្វាន់​បើក​រដូវកាល ​Johan Cruyff Shield (Dutch Super Cup) ឬ ហៅ​ថា Dutch Super Cup រវាង​ក្រុម​Ajaxជើង​ឯក​លីគ​កំពូល​ហុល្លង់ Eredivisie ជាមួយ​ក្រុមPSV ជើង​ឯក​ពាន KNVB Cup។

អត្ថបទពាក់ព័ន្ធ៖UEFA EURO៖ អាជ្ញាកណ្ដាល​ហុល្លង់ នឹង​កាត់​សេចក្តី​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​អង់គ្លេស​និង​អ៊ីតាលី

លោក Björn Kuipers ធ្លាប់​ចេញ​ទៅ​ដឹកនាំ​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​ដូចជា​ក្នុង​ពានរង្វាន់​ជើង​ឯក​ពិភពលោក FIFA World Cup ឆ្នាំ​២០១៤ និង​២០១៨ ពានរង្វាន់​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA EURO ឆ្នាំ​២០១២,​២០១៦,​២០២០ ពានរង្វាន់​ FIFA Confederations Cup ឆ្នាំ​២០១៣ ពានរង្វាន់ FIFA U20 World Cup ឆ្នាំ​២០១៧ ពានរង្វាន់ FIFA Club World Cup ឆ្នាំ​២០១០ ពានរង្វាន់ UEFA U17 ឆ្នាំ​២០០៦ និង​ពានរង្វាន់ UEFA U21 ឆ្នាំ​២០០៩ ជា​ដើម។

ក្រៅ​ពី​នោះ​លោក​ធ្លាប់​ដឹកនាំ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​លើ​ឆាក​អន្តរជាតិ​ដូចជា៖
2006 UEFA European Under-17 Championship
2009 UEFA European Under-21 Championship
2011 UEFA Super Cup
2013 UEFA Europa League
2013 FIFA Confederations Cup
2014 UEFA Champions League
2017 FIFA U-20 World Cup
2018 UEFA Europa League
2018 FIFA World Cup Final (មន្រ្តី​ទី៤)
UEFA Euro 2020

អត្ថបទពាក់ព័ន្ធ៖អាជ្ញាកណ្ដាល​៣៩​រូប​​មក​ពី​​ទ្វីប​ទាំង​៦ នឹង​ដឹកនាំ​​ប្រកួត​ 2021 FIFA Futsal World Cup

វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​ក្នុង​ស្រុក៖​
2008 KNVB Cup Final (មន្រ្តី​ទី៤)
2009 Johan Cruyff Shield
2012 Johan Cruyff Shield
2013 KNVB Cup
2016 KNVB Cup
2018 KNVB Cup
2020 Greek Football Cup
2021 KNVB Cup
2021 Johan Cruyff Shield

Telegram-Troryorng
Share.