នៅយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ក្លិបបាល់ទាត់ Birmingham City សមាជិកលីគលំដាប់ទី២ EFL Championship បានសម្រេចបញ្ចប់តំណែងគ្រូបង្វឹក Wayne Rooney ក្រោយដឹកនាំបាន ១៥ប្រកួត ឈ្នះតែ២លើកប៉ុណ្ណោះ ស្មើ៤ និងចាញ់៩លើក។

អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស វ័យ៣៨ឆ្នាំរូបនេះ បានចូលរួមជាមួយក្លិប Birmingham City ក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំកន្លះ ដោយបានមកជំនួសតំណែងលោក John Eustace កាលពីខែតុលា ឆ្នាំ២០២៣ កន្លងទៅ សរុប៨៣ថ្ងៃ។

នេះជាក្លិបទី៣ របស់លោក Wayne Rooney ក្នុងនាមជាអ្នកចាត់ការទូទៅ បន្ទាប់ពីដឹកនាំក្លិប DC United នៅអាមេរិក និង Derby County នៅអង់គ្លេស និងចុងក្រោយ Birmingham City នៅអង់គ្លេស។

បច្ចុប្បន្នក្លិបបាល់ទាត់ Birmingham City ស្ថិតនៅលេខរៀងទី២០ នៃក្របខណ្ឌ EFL Championship ក្រោយឆ្លងកាត់ ២៦ប្រកួត ឈ្នះ៧ ស្មើ៧ និងចាញ់១២ មាន២៨ពិន្ទុ។

គ្រូបង្វឹកថ្មីអាចនឹងកាន់តំណែងជំនួស Wayne Rooney រួមមានដូចជា៖

  • Steve Cooper
  • Tony Mowbray
  • Gary Rowett
  • Jesse Marsch
  • John Eustace
  • Frank Lampard៕
Share.