ខ្សែការពារ Kim Min-jae របស់ Bayern Munich ឈ្នះពានរង្វាន់កីឡាករបាល់ទាត់កូរ៉េខាងត្បូង ល្អជាងគេប្រចាំឆ្នាំ ២០២៣ (South Korean Footballer of the Year 2023) យកឈ្នះ Son Heung-Min របស់​ Tottenham Hotspur ដែលឈ្នះ៤ឆ្នាំជាប់ៗគ្នា។

កីឡាករបាល់ទាត់កូរ៉េខាងត្បូង ល្អជាងគេប្រចាំឆ្នាំគិតចាប់ពី ២០១០៖

  • 2010 កីឡាករ Park Ji-sung របស់ Manchester United​
  • 2011 កីឡាករ Ki Sung-yueng របស់ Celtic
  • 2012 កីឡាករ Ki Sung-yueng របស់ Swansea City
  • 2013 កីឡាករ Son Heung-min របស់ Bayer Leverkusen
  • 2014 កីឡាករ Son Heung-min របស់ Bayer Leverkusen
  • 2015 កីឡាករ Kim Young-gwon របស់ Guangzhou Evergrande
  • 2016 កីឡាករ Ki Sung-yueng រ​បស់ Swansea City
  • 2017 កីឡាករ Son Heung-min របស់ Tottenham Hotspur
  • 2018 កីឡាករ Hwang Ui-jo របស់ Gamba Osaka
  • 2019 កីឡាករ Son Heung-min របស់ Tottenham Hotspur
  • 2020 កីឡាករ Son Heung-min របស់ Tottenham Hotspur
  • 2021 កីឡាករ Son Heung-min របស់ Tottenham Hotspur
  • 2022 កីឡាករ Son Heung-min របស់ Tottenham Hotspur
  • 2023 កីឡាករ Kim Min-jae របស់ Bayern Munich។

គួរដឹងថាក្លិបបាល់ទាត់ FC Bayern Munich ក្រោមការដឹកនាំរបស់លោក Thomas Tuchel បានប្រកាសនាំចូលកីឡាករ Kim Min-jae ក្នុងតម្លៃ ៥០លាន​អឺរ៉ូ​ពី Napoli កាលពីយប់ថ្ងៃទី១៨ ខែកក្កដា ​២០២៣ កន្លងទៅ។

ជាមួយកិច្ចសន្យារយ:ពេល៥ឆ្នាំ ​រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៨ ក្នុងតម្លៃ ៥០លាន​អឺរ៉ូ​ ធ្វើឲ្យខ្សែការពារជនជាតិកូរ៉េខាងត្បូង វ័យ២៦ឆ្នាំ និងកម្ពស់ ១.៩០ម៉ែត្ររូបនេះក្លាយជាកីឡាករអាស៊ីថ្លៃបំផុតប្រចាំប្រវត្តិសាស្រ្ត។

ពោលគឺលើសកីឡាករអាស៊ី Shoya Nakajima ជនជាតិជប៉ុន ដែលផ្លាស់ទៅកាន់ Al-Duhail ក្នុងតម្លៃ ៣៥លានអ៊ឺរ៉ូ និង Son Heung-Min ជនជាតិកូរ៉េខាងត្បូង ដែលផ្លាស់ទៅ Tottenham Hotspur ក្នុងតម្លៃ ៣០លានអ៊ឺរ៉ូ។

មុនផ្លាស់មកចូលរួមជា Bayern Munich ខ្សែការពារ Kim Min-jae បានជួយឲ្យ Napoli ឈ្នះលីគកំពូលអ៊ីតាលី Serie A រដូវកាល ២០២២-២៣ ដោយបង្ហាញខ្លួនសរុប ៣៥ប្រកួត និងជាប់ជាខ្សែការពារល្អបំផុតប្រចាំរដូវកាល (Serie A Best Defenders)៕

Share.