កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ក្លិបបាល់ទាត់ Central Coast Mariners សមាជិកលីគកំពូលអូស្ត្រាលី បានប្រកាសថាខ្សែប្រយុទ្ធ Marco Tulio នឹងចាកចេញទៅចូលរួមជាមួយ Kyoto Sanga លីគកំពូលជប៉ុន នៅដើមឆ្នាំ ២០២៤នេះ។

ខណ:ចុងសប្តាហ៍នេះត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ក្រុមបាល់ទាត់ Central Coast Mariners ប៉ះជាមួយ Western Sydney Wanderers នៅកីឡដ្ឋាន CommBank Stadium គឺជាការបង្ហាញខ្លួនលើកចុងក្រោយរបស់ខ្សែប្រយុទ្ធ Marco Tulio ជនជាតិប្រេស៊ីល។

Marco Tulio បញ្ចប់ឆ្នាំ ២០២៣ ជាមួយគ្រាប់បាល់សរុប២១ ឱ្យក្រុម Central Coast Mariners ដែលជាចំនួនច្រើនជាងគេបំផុត ខណ:នៅពានរង្វាន់ AFC Cup ខ្សែប្រយុទ្ធ Marco Tulio របស់ Central Coast Mariners មាន៨គ្រាប់ ចំណែកឯខ្សែប្រយុទ្ធ Shintaro របស់ភ្នំពេញក្រោន មាន៧គ្រាប់ កំពុងតែប្រជែងស្បែកជើងមាសគ្នា។

ស្របពេលក្រុមបាល់ទាត់ Central Coast Mariners នឹងត្រូវបើកទ្វារកីឡដ្ឋាន Industree Group ប្រទេសអូស្ត្រាលី ទទួលក្រុមភ្នំពេញក្រោន តំណាងកម្ពុជា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតំបន់អាស៊ាន នៃពានរង្វាន់ AFC Cup ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

កម្មវិធីប្រកួតវគ្គ Zonal Semi Final នៃពានរង្វាន់ AFC Cup៖

  • ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៤ ភ្នំពេញក្រោន ប៉ះ Central Coast Mariners របស់អូស្រ្តាលី នៅកីឡដ្ឋាន Industree Group
  • ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៤ Macarthur FC របស់អូស្រ្តាលី ប៉ះ Sabah របស់ម៉ាឡេស៊ី នៅកីឡដ្ឋាន Campbelltown Sports៕
Share.