ក្លិបបាល់ទាត់ Girona ក្រោមការដឹកនាំរបស់លោក Michel បានយកឈ្នះ Atletico Madrid របស់លោក Diego Simeone ក្នុងលទ្ធផល ៤-៣ នៅកីឡដ្ឋាន Estadi Municipal de Montilivi កាលពីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងក្របខណ្ឌ Laliga លីគកំពូលអេស្ប៉ាញ រដូវកាល ២០២៣-២៤ សប្តាហ៍ទី១៩។

កាលពីសប្តាហ៍ទី១៦ ក្រុម Girona ក៏បានបង្កភាពភ្ញាក់ផ្អើលបន្ទាប់ពីយកឈ្នះក្រុមអ្នកមានបុណ្យ FC Barcelona របស់លោក Xavi ក្នុងលទ្ធផល ៤-២ នៅកីឡដ្ឋាន Estadio Olimpico Lluis Companys។

ទស្សនាវីដេអូហាយឡាយ៖

ប៉ុន្តែក្រុម Girona ចាញ់១លើកប៉ុណ្ណោះក្នុងក្របខណ្ឌ Laliga រដូវកាលនេះគឺក្រោមថ្វីជើង Real Madrid ៣-០ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ។

ក្រោយទទួលបានជ័យជម្នះក្រុម Girona បន្តកាន់កាប់លេខ២ Laiga បន្ទាប់ពីឆ្លងកាត់ ១៩ប្រកួត ឈ្នះ១៥ ស្មើ៣ និងចាញ់១ប៉ុណ្ណោះ មាន៤៨ពិន្ទុ, ស្របពេល Real Madrid កំពូលតារាង មាន៤៨ពិន្ទុដូចគ្នា, និងលេខ៣ Atletico Madrid មាន៣៨ពិន្ទុ ស្មើជាមួយ Barcelona ឈរលេខ៤។

គួរដឹងថាលីគកំពូលអេស្ប៉ាញ Laliga ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩២៩ បច្ចុប្បន្នមានអាយុកាល ៩៥ឆ្នាំ ស្របពេលក្រុមអធិរាជស Real Madrid ឈ្នះពានរង្វាន់នេះច្រើនជាងគេសរុប ៣៥លើក, FC Barcelona ឈ្នះ ២៧លើក និង Atletico Madrid ១១លើក៕

Share.