ក្លិបបាល់ទាត់ Paris Saint-Germain (PSG) ក្រោមការដឹកនាំរបស់លោក Luis Enrique បានយកឈ្នះ Toulouse គ្រគ្រងជើងឯក Trophée des Champions ឆ្នាំ ២០២៣-២៤ កាលពីយប់ថ្ងៃទី៣ ខែមករា នៅកីឡដ្ឋាន Hakim Ben El Hadj។

នេះគឺជាឈ្នះពាន Trophée des Champions លើកទី១២ និងច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្រ្តចាប់តាំងពីបង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ដែលមានអាយុកាលសរុប ៦៩ឆ្នាំ។

PSG ឈ្នះពាន Trophée des Champions នៅឆ្នាំ៖ 1995, 1998, 2013, 2014, 2015, 2016, 2017, 2018, 2019, 2020, 2022, 2023។

ទស្សនាវីដេអូហាយឡាយវគ្គផ្តាច់ព្រ័ត្រ៖

នៅរដូវកាល ២០២៣-២៤ ក្លិបបាល់ទាត់ PSG បាននាំចូលកីឡាករថ្មីៗដូចជា៖
-ខ្សែការពារ Lucas Hernandez ពី Bayern Munich ក្នុងតម្លៃ ៤០លានអឺរ៉ូ
-ខ្សែការពារ Milan Skriniar ពី Inter Milan ក្នុងតម្លៃ ១៥លានអឺរ៉ូ
-ខ្សែបម្រើ Manuel Ugarte ពី Sporting CP ក្នុងតម្លៃ ៦០លានអឺរ៉ូ
-ខ្សែប្រយុទ្ធ Marco Asensio ពី Real Madrid ដោយគ្មានតម្លៃខ្លួន
-ខ្សែប្រយុទ្ធ Randal Kolo Muani ពី Eintracht Frankfurt ក្នុងតម្លៃ ៧៥លានអឺរ៉ូ
-ខ្សែបម្រើប្រយុទ្ធ Lee Kang-in ពី RCD Mallorca ក្នុងតម្លៃ ២២លានអឺរ៉ូ
-ខ្សែការពារ Lucas Beraldo ពី São Paulo ក្នុងតម្លៃ ២០លានអឺរ៉ូ៕

Share.