ភ្នំពេញ ៖ ស្ត្រីពិកាភ្នែកសងខាងម្នាក់ សង្ស័យមានបញ្ហាផ្លូវអារម្មណ៍ ផឹកស្រាស្រវឹង ស្រែកឡូឡា ឈ្លោះរករឿងដេញប្តីឱ្យចេញក្រៅបន្ទប់ ស្ងាត់បាត់មាត់អស់ច្រើនម៉ោង មិនឃើញបើកទ្វារ ប្តីនិងអ្នកជិតខាងនាំគ្នាបើកទ្វារមើល ស្រាប់តែប្រទះឃើញចងកស្លាប់បាត់ ។

ហេតុការណ៍ភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅបន្ទប់ជួលលេខA17 ជាន់ទី១ ផ្លូវបេតុង ក្រុមទី៤ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះឈ្មោះ ហេង ស្រីពៅ អាយុ២៥ឆ្នាំ ជាមនុស្សពិការភ្នែកសងខាង អស់រយៈពេល២ឆ្នាំមកហើយ មានប្តីឈ្មោះ ទី នី អាយុ៣០ឆ្នាំ មុខរបរកម្មករដឹកហ្គាស ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ មានស្រុកកំណើត ភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ។

បើតាមសម្តីបុរសជាប្តី បានឱ្យដឹងថា ពួកគាត់បានគ្នាជាប្តីប្រពន្ធអស់រយៈពេល៦ឆ្នាំមកហើយ ថ្វីដ្បិតមិនបានរៀបចំផ្សំផ្គុំធំដុំមែន តែសែនប្រេន មានមេបាចាស់ទុំសងខាង ដឹងឮ ត្រឹមត្រូវ មកដល់ពេលនេះពុំមានកូនទេ ។

ប្រភពបន្តទៀតថា ប្រពន្ធរបស់គាត់ពិកាភ្នែក ដើមចមមកពី កាលពីអំឡុងថ្ងៃបុណ្យចូលឆ្នាំ ២០២១ កន្លងមក ខណៈដែលឌុបគ្នាដើរលេង គេគប់ទឹក ប៉ាតម្សៅ គប់ត្រូវចំភ្នែក បណ្តាលឱ្យឈឺ ហើម ភ្នែកក្រហម នាំយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ តែអកុសល ភ្នែកបានខូច មើលមិនឃើញទាំងសងខាង ទើបប្រពន្ធគាត់ធ្លាក់ខ្លួនពិកាចាប់តាំងពីពេលនោះមក អស់រយៈពេល២ឆ្នាំហើយ មើលមិនឃើញទេ គាត់ជាអ្នករកសុីចិញ្ចឹម ។

ប្រភពដដែលបន្តទៀតថា ប្រពន្ធរបស់គាត់ ចាប់តាំងពីពិកាភ្នែកមក ប្រែប្រួល ចិត្ត អារម្មណ៍ ច្រើនណាស់ ឆាប់ខឹង មួរម៉ៅ ផឹកស្រា ទោះជាយ៉ាងណាក្តី នៅតែជាប្រពន្ធដដែល ធ្វើម្តេចបើចាប់ដៃគ្នាជាប្តីប្រពន្ធទៅហើយ រស់នៅជាមួយគ្នាទាំងក្តីលំបាក ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ឈ្លោះខឹងថ្ងៃនេះ ស្អែកត្រូវគ្នាវិញ ស្រាប់តែនៅវេលាម៉ោង១១យប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ ប្រពន្ធរបស់គាត់ ក្រោយពីផឹកស្រាថ្នាំអស់១,៥លីត្រ ស្រវឹងស្រែកឡូឡា ផ្អើលអ្នកជិតខាង ទោះជាលួងលោម អង្វរ កុំស្រែក នាំរំខានដល់អ្នកជិតខាងយ៉ាងណាក្តី នៅតែមិនស្តាប់ រហូតដល់ប្រដេញគាត់ចេញក្រៅបន្ទប់ ទ្រាំលែងបាន ខ្លាចចិត្តអ្នកក្បែងនោះ មានតែទៅដេកសម្រាកនៅបន្ទប់បងប្អូន រហូតដល់ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៤ នៅតែមិនឃើញបើកទ្វារ ក៏ចេញទៅធ្វើការដឹកហ្គាសឱ្យថៅកែ ពេញមួយព្រឹកទៀត រហូតដល់វេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃដដែល វិលមកដល់បន្ទប់វិញ នៅតែមិនឃើញបើកទ្វារដូចសព្វដង គោះហៅមិនសូរឆ្លើយ ទើបនាំគ្នាគាស់បើកទ្វារ ស្រាប់តែប្រទះឃើញ ចងកស្លាប់បាត់ទៅហើយ ដោយហែកសំពត់ វិញ ត្របាញ់ធ្វើជាខ្សែ ចងភ្ជាប់នឹងចម្រឹងបង្អួច បងប្អូនផ្អើលឆោឡោនាំគ្នាស្រាក់ដាក់ចុះ ។

បើតាមពលរដ្ឋ ស្នាក់នៅជិតខាង បានឱ្យដឹងថា គ្រួសារ២នាក់ប្តីប្រពន្ធខាងលើ ភាគីខាងប្រពន្ធ ពិកាភ្នែក តែហាក់បីដូចជា មានបញ្ហាផ្លូវចិត្ត អារម្មណ៍ ខឹង មួរម៉ៅ ផឹកច្រើន ស្រវឹងឈ្លោះរករឿងប្តី ហើយកាលពីយប់មុិញ បន្ទាប់ពីស្រវឹងឈ្លោះប្តីហើយ មកដល់ព្រឹកនេះ បែជាសង្ងំបញ្ចប់ជីវិតខ្លួនឯងទៅវិញ នៅក្នុងបន្ទប់ជួល ។

ករណីខាងលើ ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញខណ្ឌ កោសល្យវិច័យស្នងការក្រុងភ្នំពេញ ចុះទៅធ្វើការពិនិត្យ កោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងយកទៅតំកល់ទុកធ្វើបុណ្តនៅវត្តជម្ពូវ័ន តាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.