ឈាន​ដល់​សប្ដាហ៍ទី២ នៃការប្រកួតប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៦ ឆ្នាំ២០២៣-២៤ មាន ៦គូ​បន្ត​ជួប​គ្នា​នៅ​លើ​ទីលាន ដោយ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៦ និងទី៧ ខែមករា ឆ្នាំ២០២៤។

កម្មវិធីប្រកួត សម្រាប់​សប្ដាហ៍ទី២៖

លទ្ធផល សម្រាប់​សប្ដាហ៍ទី១៖

ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៦ មាន ៤០ក្រុម​ចូលរួម​បែងចែកជា ៨ពូល ដោយ១ពូលមាន៥ក្រុម (ពូលក,ពូលខ​,ពូលគ,ពូលឃ​,ពូលង,ពូលច,ពូលឆ,ពូលជ) ស្រប​ពេល​ដែលការប្រកួតនឹងធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅលើទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ។

គួរឱ្យដឹងថា ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) រដូវកាលឆ្នាំ២០២៣-២៤ ប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុក្នុងពូល ហើយក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ នឹងឡើងទៅវគ្គ១៦ក្រុមបន្តទៀត រួចបន្តដល់វគ្គផ្តាច់ព្រ័ត្រ៕

Share.