នៅថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង សមាជិកលីគកំពូលកម្ពុជា បានប្រកាសពីភាពជាដៃគូក្លិបអន្តរជាតិជាប្រវត្តិសាស្រ្ត (International Club Partnership) ជាមួយក្លិបបាល់ទាត់ Young Elephants របស់ប្រទេសឡាវ។

កិច្ចសហការជាយុទ្ធសាស្ត្រនេះរួមមានធាតុសំខាន់ៗដែលបង្ហាញពីការយកចិត្តទុកដាក់របស់យើងចំពោះឧត្តមភាព៖

  • ការដោះដូរកីឡាករ គឺជាសិល្បៈនៃការរៀបចំការផ្លាស់ប្តូរទេពកោសល្យបែបទំនើបកម្ម និងការសម្របខ្លួន នៅលើមាត្រដ្ឋានកម្រិតពិភពលោក។
  • ការចែករំលែកព័ត៌មាន៖ តម្រឹមចក្ខុវិស័យជាយុទ្ធសាស្ត្ររបស់យើង ដើម្បីសម្រេចបាននូវភាពជោគជ័យរួមគ្នាតាមរយៈការសហការចែករំលែកព័ត៌មាន។
  • កិច្ចសហការប្រព័ន្ធផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម រួមបញ្ចូលការចាប់ផ្ដើមកិច្ចសហប្រតិបត្តិការ ដើម្បីទាក់ទាញអ្នកទស្សនា និងពង្រឹងទំនាក់ទំនងអ្នកគាំទ្រ។
  • ការប្រកួតមិត្តភាព/ជំរុំហ្វឹកហាត់៖ ការកែលម្អ អភិវឌ្ឍន៍ជំនាញ និងការបង្កើតមិត្តភាពតាមរយៈការខិតខំប្រឹងប្រែងសហការរៀបចំអោយបានល្អ។
  • ទំនាក់ទំនងធុរកិច្ចអន្តរជាតិ៖ ការបង្កើតយុទ្ធសាស្រ្តពាណិជ្ជកម្មរួមគ្នា ដែលវាលើសពីសកម្មភាពនៅលើទីលានបាល់ទាត់។

មុនចុះកិច្ចព្រមព្រៀងភាពជាដៃគូក្លិបអន្តរជាតិជាប្រវត្តិសាស្រ្ត (International Club Partnership) ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសនាំចូលកីឡាករ Bounphachan Bounkong កូតាកីឡាករអាស៊ាន ពីក្រុម Young Elephants មកកាន់លីគកំពូលកម្ពុជា រដូវកាល ២០២៣-២៤៕

Share.