ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៣-២៤ បានឈានដល់ការប្រកួតសប្តាហ៍ទី១៦ ហើយ ដោយនៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ នេះមានការប្រកួតចំនួន២គូ នឹងប៉ះគ្នានៅ២ទីលានផ្សេងគ្នា ក្នុងនោះគឺណាហ្គាវើលដ៍ ត្រូវប៉ះ បឹងកេត នៅកីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ខណៈអាយ អេស អាយ ដង្កោសែនជ័យ ប៉ះ គិរីវង់សុខសែនជ័យ ការប្រកួតធ្វើ​នៅ​កីឡដ្ឋាន AIA Stadium KMH Park ។ 

កម្មវិធីប្រកួតសប្តាហ៍ទី១៤

ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤

  • ណាហ្គាវើលដ៍ ប៉ះ បឹងកេត ៣:៣០ នៅកីឡដ្ឋាន​ខេត្តកំពង់ស្ពឺ
  • អាយ អេស អាយ ដង្កោសែនជ័យ ប៉ះ គិរីវង់សុខសែនជ័យ ម៉ោង ៦:០០ នាទីយប់ នៅ​កីឡដ្ឋាន AIA Stadium KMH Park ។ 

ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣

  • កងយោធពលខេមរភូមិន្ទ ប៉ះ វិសាខា ម៉ោង ៦:០០ នាទីយប់ នៅកីឡដ្ឋានស្តាតចាស់
  • ព្រះខ័នរាជស្វាយរៀង ប៉ះ ព្រៃវែង ម៉ោង ម៉ោង ៦:០០ នាទីយប់ នៅកីឡដ្ឋានខេត្តស្វាយរៀង
  • ភ្នំពេញក្រោន ប៉ះ អង្គរថាយហ្គឺរ ម៉ោង ៦:០០ នាទីយប់ នៅកីឡដ្ឋាន Smart RSN ។

សូមជម្រាបថា ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៣ មាន១០ក្រុមដែលជាសមាជិក ប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុចំនួន ៣ជុំ ក្រុមដែលមានចំណាត់ថ្នាក់លេខ១ដល់៤ (Top 4) នឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួចបន្តប្រកួតដល់ជុំផ្តាច់ព្រ័ត្រ៕

Share.