ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta បានរងបរាជ័យក្រោមថ្វីជើងហង្សក្រហម Liverpool ក្នុងលទ្ធផល ២-០ ក្នុងផ្ទះខ្លួនឯង Emirates Stadium កាលពីយប់ថ្ងៃទី៧ ឈានចូលព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៃពានរង្វាន់ FA Cup ជុំទី៣។

ស្របពេលមេឃខៀវ Man City របស់លោក Pep Guardiola បានយកឈ្នះ Huddersfield Town ក្នុងលទ្ធផល ៥-០ នៅកីឡដ្ឋាន Etihad ខណ:ខ្សែបម្រើ Kevin De Bruyne វិលត្រលប់មកទីលានវិញ ក្រោយជាសះស្បើយពីបញ្ហារបួស។

រីឯតោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក Mauricio Pochettino ទម្លាក់ក្រុម Preston North End ក្នុងលទ្ធផល ៤-០ នៅកីឡដ្ឋាន Stamford Bridge។

គួរដឹងថាពានរង្វាន់ FA Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៨៧១ បច្ចុប្បន្នមានអាយុកាល ១៥១ឆ្នាំ ហើយក្រុមដែលឈ្នះពាននេះច្រើនជាងគេគឺ ក្រុមកាំភ្លើងធំ Arsenal សរុប១៤ដង, Man United ១២ដង ខណ: Chelsea, Liverpool និង Tottenham Hotspur ៨ដងដូចគ្នា៕

Share.