ដើម្បីអបអរថ្ងៃជ័យជំនះ​៧មករា រដូវកាលទី៣ ឆ្នាំ២០២៤ ខេត្តត្បូងឃ្មុំ បាន​រៀប​ចំពិធី​ប្រកួត​កីឡា​ បាល​ទាត់​ដណ្ដើមពានរង្វាន់សម្ដេចមហាធិបតី ហ៊ុន ម៉ាណែត ស្ថិត​នៅ​ក្នុងភូមិជំនីក ឃុំជំនីក ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាល​ពី​ថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤ ដែល​ធ្វើឡើង​នៅ​ទីលានបាល់​ទាត់​ភូមិ​ជំនី​កឃុំជំនីក។

កម្មវិធី​នេះ​ប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ វណ្ណា សមាជិក​អចិន្រ្តៃយ៍​នៃយុវ​ជន​គណ​បក្សថ្នាក់កណ្ដាល និងជាប្រធានផ្នែកវប្បធម៌និងសាសនា តំណាង​ដ៏ខ្ពង់ខ្ពស់​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ផារ៉ា មង្គល ប្រធានក្រុមការងារគណៈចុះមូលដ្ឋានស្រុកក្រូចឆ្មារ និង​ឃុំជំនី។

ឯកឧត្តម ផារ៉ា មង្គល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំនិងជំរុញនូវ ការអ​ភិវឌ្ឍន៍​លើគ្រប់វិស័យ ក្នុងនោះ វិស័យកីឡាជាវិស័យមួយ បានដើរតួនាទីសំខាន់ ក្នុងការពង្រឹង សាមគ្គីភាព និង​ទំនាក់ទំនងមិត្តភាព ព្រមទាំងលើកស្ទួយយុទ្ធសព្ទកីឡាជាតិ ឱ្យកាន់តែល្បីល្បាញ នៅ​លើក​ឆាក​អន្តរ​ជាតិ ក្រោមពាក្យស្លោក កីឡារស់ក្នុងសន្តិភាព ។

ឯកឧត្តម បានប្រកាសបើកការប្រកួតកីឡាបាលទាត់ដណ្ដើមពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីអបអរសាទរថ្ងៃជ័យជំនះ ៧មករា រដូវកាលទី៣ ឆ្នាំ២០២៤ ពីពេលនេះទៅ។ ដោយការប្រកួតមានរយៈពេល ៥ ថ្ងៃ (ចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៤) ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឆាយ វណ្ណា បានមានប្រសាសន៍សំណេះសំណាលទៅកាន់កីឡាករ មហាជនរាប់មឺននាក់នៅក្នុងទីលានប្រកួត ថា ដោយ​សារមាន​សុខ​សន្តិភាព​ទើប​អាច​អោយ​បងប្អូន​ប្រជា​ពលរដ្ឋ និងកីឡាករទំាងអស់អាចមកលេងកីឡាបាន បងប្អូនប្រជាពលរដ្ឋអាចមកទស្សនាការលេងកីឡានៅទីនេះបានសប្បាយរីករាយ ក្រោម​ការដឹក​នាំសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បានបន្តទៀតថា តាមការ​មើលឃើញ​នៅ​ទីលានប្រកួត​នេះផ្ទាល់​ឃើញ​ថាប្អូនៗ​លេងកីឡា​បាលទាត់​នេះ ពិតជាលេងបែបបច្ចេកទេស និងត្រូវនាំគ្នាលេងកីឡាដើដើម្បីសុខភាពល្អ ទំនាក់​ទំនង​ល្អ មានមេត្រីភាព សាមគ្គីភាព មិត្តភាព និងជៀសផុតពីពីគ្រឿងញៀន។

ឯកឧត្តម បន្ថែមថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ ៧ មករា សម្តេច​មហាប​វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដូវកាលទី៣ ឆ្នាំ២០២៤ ស្រុកក្រូចឆ្មារនេះ គឺដើម្បីអបអរ រំលឹក ចង់ចាំ នៅថ្ងៃកំណើតទី២ គម្រប់៤៥ឆ្នាំ នៃទិវារជ័យជំនះ ០៧ មករា មាន​៧មករា​ទើប​យើង​មាន​អ្វីគ្រប់យ៉ាង៕

Share.