ភ្នំពេញ៖ ប្រជាពលរដ្ឋមានការព្រួយបារម្មណ៍ ក្រោយមានក្រុមចោរចូលប្ល.ន់ពលរដ្ឋ២យប់ជាប់ៗគ្នា នៅក្នុងក្នុងទឹកដីខណ្ឌច្បារអំពៅ ដោយក្រុមចោរទាំងនោះហាក់ដូចជាមិនខ្លាចញញើតលោកមេប៉ុស្ត៍និរោធ សោះឡើយ។

ប្រជាពលរដ្ឋបានលើកឡើងថា ​កាលវេលាម៉ោង៤ទៀបភ្លឺ នៅក្រោយវត្តនិរោធ ខណ្ឌច្បារអំពៅ មានករណីចោរធាក់ និងកាប់ប្លន់បុរសម្នាក់ កំពុងអង្គុយលេងជាមួយសង្សា បំរ៉ុងយកម៉ូតូ និងទូរស័ព្ទដៃមិនបានសម្រេច តែយកបាននាទ្បិការដៃ១គ្រឿងតំលៃ290$ ធ្វេីឲ្យជនរងគ្រោះរងរបួសដោយក្រុមជនសង្ស័យវាយនិងកាប់ត្រូវ២កាំបិត។

ចំពោះករណីទី២ នៅវេលាម៉ោង១២.២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៤ បុរសម្នាក់កំពុងជិះម៉ូតូដឹកប្រពន្ធនិងកូនតាមផ្លូវបេតុងមកដល់មុខវត្តឫស្សីស្រស់ក៏ត្រូវបានជនសង្ស័យមួយក្រុមធ្វេីសកម្មភាពប្រេីដែកគប់ចំភ្នែកក្រោមត្របកភ្នែកបណ្ដាលឲ្យដួលម៉ូតូហេីយក្រុមជនសង្ស័យបំរ៉ុងដេីរមកលេីកម៉ូតូយកទៅ តែសំណាងល្អក៏មានប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់មកឃេីញក៏ជួយ ដោយក្រុមជនសង្ស័យមានកាផិតភ័យនាំគ្នារត់ចេញពីកន្លែងកេីតហេតុទៅបាត់ស្រម៉ោលសល់តែជនរងគ្រោះ និងក្រុមគ្រួសារនាំគ្នាមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍និរោធ តែមិនបានឃេីញលោកមេប៉ុស្តិ៍នៅក្នុងប៉ុស្តិ៍នោះទ្បេីយដោយមន្រ្តីនៅក្នុងប៉ុស្តិ៍បានប្រាប់ថាលោកមេប៉ុស្តិ៍ទៅផ្ទះសម្រាកតាំងពីក្បាលព្រលប់មកម្លេះ ។

ក្រោយកើតមានករណីបែបនេះ​បានធ្វើឱ្យ ប្រជាពលរដ្ឋមានការព្រួយបារម្មណ៍យ៉ាងខ្លាំងពីសុខសុវត្តិភាពយ៉ាងខ្លាំងខណះចោរប្លន់នៅក្នុងសង្កាត់និរោធ កេីតទ្បេីងជារឿយស្ទេីររៀងរាល់យប់ តែមិនដែលឃេីញកម្លាំងប៉ូលិសប៉ុស្តិ៍និរោធចាប់បានចោរនោះទ្បេីយ អញ្ចឹងហេីយធ្វេីឲ្យពលរដ្ឋដេកមិនលក់បក់មិនល្ហេីយរៀងរាល់យប់ព្រោះខ្លាចចោរ ៕

អត្ថបទ៖ ត្រយងតូច

Share.