ភ្នំពេញ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាលរដ្ឋចំនួនមួយខ្នងរួមនិងសម្ភារ:ខួចខាតស្ទើរទាំងស្រុងខណ:ដែលម្ចាស់ផ្ទះមិននៅចាក់សោរផ្ទះទុករួចចេញទៅខាងក្រៅ។

ករណីអគ្គីភ័យខាងលើនេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ក្នុងក្រុម៤ ផ្លូវ៣៥៧ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមចុចអាន៖ តម្លៃនៃការនាំចេញស្រូវអង្ករឆ្នាំ ២០២៣ កើនឡើងជាងឆ្នាំ ២០២២ តែតម្លៃនាំចេញកសិផលសរុបធ្លាក់ចុះបើធៀបនឹងឆ្នាំ ២០២២

តាមប្រភពពីពលរដ្ឋរសនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុដោយឮស្នូសំឡេងផ្ទុះចេញពីផ្ទះកើតហេតុខាងលើ រួចបង្កទៅជាអណ្តាតភ្លើងលាយឡំជាមួយនិងផ្សែងខ្មៅខ្មួលខ្មាញ់ ខណ:ដែលម្ចាស់ផ្ទះបានចាក់សោរផ្ទះទុកហើយចេញទៅខាងក្រៅបាត់ បន្ទាប់មកពលរដ្ឋជិតខាង នាំគ្នាទាញទុយោទឹកបាញ់ទប់ស្កាត់រួចទាក់ទងទៅសមត្ថកិច្ចសុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ បន្ទាប់មករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានមកដល់ជួយបាញ់ពន្លត់។

សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ទីតាំង: ហ៊ុយ ណាវី ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នករត់ម៉ូតូកង់បី អគ្គិភ័យបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋខូចខាតប្រភេទសំណង់ផ្ទះឈើប្រក់ស័ង្កសី ទំហំ ០៤ម៉ែត្រx១០ម៉ែត្រ ចំនួន០១ខ្នង រួមទាំងសម្ភាះក្នុងនោះអស់ស្ទើទាំងស្រុង។ហើយពុំបានឆេះរាលដាលទៅដល់ផ្ទះអ្នកក្បែរខាងនោះឡើយ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ ចំនួន ០៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើរនឹង ០៨ម៉ែត្រគូប ។

ក្នុងនោះដែរមានរថយន្តដែលចូលរួម មាន

រថយន្តអគ្គិភ័យទីក្រុងនរា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ១២មែត្រគូប ។

-រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន ០១គ្រឿង ពុំបានប្រើប្រាស់ទឹក ។

-រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ០២គ្រឿង ពុំបានប្រើប្រាស់ទឹក។

ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋខាងលើនេះដែរមិនបង្កអោយមានអ្នករងរបួសឬស្លាប់នោះទេ ពពន្លត់ចប់ទៅវិញ:​ នៅម៉ោង ១៩នឹង០០នាទីយប់ នាថ្ងៃខែ ឆ្នាំដដែល៕

Share.