ការប្រកួតពានរង្វាន់លីគទី២ កម្ពុជា Cambodian League 2 បានបញ្ជប់ការប្រកួតសប្តាហ៍ទី១២ ហើយ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ក្នុងឃើញថាក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ ជាក្រុមទទួលពិន័យកាតច្រើនជាងគេ ពោលគឺមានចំនួន២៨សន្លឹក ក្នុងចំណោមកាតសរុប១៥៩សន្លឹក។

នេះជាក្រុមដែលត្រូវបានពិន័យកាតពីសំណាក់លោកអាជ្ញាកណ្តាល ត្រឹមសប្តាហ៍ទី១២៖

  • ឡាយហ្វ ខេត្តព្រះសីហានុ ទទួលបានកាតសរុប ២៨សន្លឹក ក្រហម៣សន្លឹក
  • សៀមរាប អេហ្វស៊ី ទទួលបានកាតសរុប២៤សន្លឹក ក្រហម១សន្លឹក
  • កងយោធពលខេមរភូមិន្ទ (ខ) ទទួលបានកាតសរុប២២សន្លឹក ក្រហម១សន្លឹក
  • អង្គរស៊ីធី អេហ្វស៊ី ទទួលបានកាតសរុប២០សន្លឹក គ្មានកាតក្រហម
  • វិសាខា (ខ) ទទួលបានកាតសរុប១៩សន្លឹក ក្រហម១សន្លឹក
  • សមាគមនក្រសួងមហាផ្ទៃ ទទួលបានកាតសរុប១៩សន្លឹក ក្រហម១សន្លឹក
  • អាយ អេស អាយ ដង្កោសែនជ័យ ទទួលបានកាតសរុប១៦សន្លឹក គ្នានកាតក្រហម
  • យុវជនសាលាបាល់ទាត់ជាតិអាយុ ១៨ឆ្នាំ ទទួលបានកាតសរុប១១សន្លឹក គ្មានកាតក្រហម

តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី១២

សូមជម្រាបថា ពានរង្វាន់លីគទី២កម្ពុជា Cambodian League 2 រដូវកាលឆ្នាំ២០២៣-២៤ មាន៨ក្រុមដែលជាសមាជិកចូលរួមប្រកួតវិលជុំសន្សំពិន្ទុ ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាម្ចាស់ពានរង្វាន់ប្រចាំរដូវកាល៕

Share.